លោក ហ៊ុន ម៉ាណែត៖ កងទ័ព​​មាន​ភារកិច្ច​ការ​ពារ​ជាតិ ឲ្យមានសុខ​សន្តិភាព

  • 2019-10-04 03:58:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការ​កងទ័ព​ជើង​គោក បាន​បញ្ជាក់​ថា «ក្នុងនាមជាកងទ័ព មាន​តួនាទី​ភារកិច្ច​គឺ​ការពារ​ជាតិ​ប្រឆាំង​នឹង​ការ​ប៉ុនប៉ងបំផ្លាញបូរណភាពទឹកដី សុខសន្តិភាពរបស់ប្រទេស និង​ភាព​សុខ​សាន្ត​របស់​ប្រជាជន» និង​ប្រឆាំងដាច់ខាត ចំពោះ​ជន​ណា​ឬសកម្មភាព​ទាំង​ឡាយ​ណា​ដែល​ប៉ុន​ប៉ង​បំផ្លាញ​ភាព​សុខ​សាន្ត​របស់ប្រជាពលរដ្ឋខ្មែរ គឺជាភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធ ។

ការថ្លែងបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញភស្តុភារ យន្តយុទ្ធ ថ្នាក់​វរសេនា​តូច កង​អនុសេនាធំ ពេទ្យសង្គ្រោះ និងបណ្តុះបណ្តាលជំនាញបើកបររថយន្ត កង​ពល​ធំ​អន្តរាគមន៍​លេខ៣ នៅ​ខេត្តព្រះវិហារកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា កងយោធពលខេមរភូមិន្ទ នៅ​តែ​ចាត់​ទុក​វិស័យ​ហ្វឹកហ្វឺន គឺ​ជាការងារដ៏មានសារៈសំខាន់ ដែលត្រូវដំណើរការជាប់ជាប្រចាំឥតអាក់ខានបាន ដើម្បី​អភិវឌ្ឍសមត្ថភាពវិជា្ជជីវៈយោធិន និងកសាងជួរកងកម្លាំងបន្តវេន ឆ្លើយ​តប​ទៅ​នឹង​ការ​បន្ត​អនុវត្ត​ផែនការ​កែ​ទម្រង់កងយោធពលខេមរភូមិន្ទ។

លោក សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងប្រើប្រាស់ចំណេះដឹង និង​ចំណេះ​ធ្វើ​ទទួល​បាន​ពី​វគ្គហ្វឹកហ្វឺននេះ សម្រាប់​យក​ទៅ​អនុវត្ត​បំពេញ​រាល់​ភារកិច្ច​នៅ​តាម​បណ្ដា​កងឯកភាព​ឱ្យ​ទទួល​បាន​ជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និង​ប្រជាជន​របស់​យើង៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;