មានតែមួយគ្មានពីរទេ! ហុងដាឌ្រីមលេខតួម៉ាស៊ីន ៥៥៥៥៥៥៥
- 2019-10-04 04:01:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានតែមួយគ្មានពីរទេ! ហុងដាឌ្រីមលេខតួម៉ាស៊ីន ៥៥៥៥៥៥៥
ចន្លោះមិនឃើញ
កាលពីម្សិលមិញនេះក្រុមហ៊ុន Honda បានដាក់បង្ហាញ និងបើកសម្ភោធជាផ្លូវការនូវម៉ូតូ Honda Dream ស៊េរីឆ្នាំ ២០២០។ យ៉ាងណាមិញ មុននឹងប្រកាសបើកកម្មវិធី ថ្នាក់ដឹកនាំជាន់ខ្ពស់ បានបង្ហើបឲ្យដឹងពីទិន្នន័យខ្លះៗដែលជាកំណត់ត្រាជោគជ័យមួយគួរឲ្យកត់សម្គាល់។
លោក Ben Kiasrithanakorn ប្រធានក្រុមហ៊ុន N.C.X Company Limited បាននិយាយថា "ម៉ូតូឌ្រីមចរាចរណ៍លើទីផ្សារ ៣ ប្រទេសក្នុងនោះមាន ភូមា ឡាវ និងកម្ពុជា។ យើងសុំអរគុណដែលតែងតែគាំទ្រផលិតផលរបស់ហុងដា ជាច្រើនឆ្នាំកន្លងមកនេះ និងបន្តទៅមុខទៀត។”
បញ្ជាក់ដែរថា ម៉ូតូមួយគ្រឿងមិនដាក់តម្លៃលក់នោះទេ ហើយក៏គ្មានចរាចរណ៍នៅលើទីផ្សារផងដែរ៕
ចុចអាន៖