មេ Laliga ​បង្ហើប​ដំណឹង​ល្អ​ខ្លះ​ៗ​​ពី​ការ​ប្រកួត El Clásico ​សម្រាប់​អ្នក​គាំទ្រ​នៅ​អាស៊ី

  • 2019-10-05 04:23:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​លោក Javier Tebas ​ប្រធាន​សហព័ន្ធ​បាល់​ទាត់​អេស្ប៉ាញ​ Laliga ​​បង្ហើប​ឲ្យ​ដឹង​ថា​ ​ការ​ប្រកួត​បាល់​ទាត់​នៅ​អេស្ប៉ាញ​ ឥឡូវ​នេះ​បាន​ក្លាយ​ជាការ​ប្រកួត​ដែល​មាន​អ្នក​គាំទ្រ​មក​ពី​គ្រប់​តំបន់​លើ​ពិភពលោក ជាពិសេស​នៅតំបន់​អាស៊ី​តែ​ម្តង។

​លោក​បន្ថែម​ទៀត​ថា ​ម៉ោង​ពេល​នៃ​ការ​ប្រកួត? ជំនួប​ដ៏​ក្ដៅ​គគុក​ ឬ​ជំនួប El Clásico ​ជិត​មក​ដល់​ហើយ ​នៅ​ឆ្នាំ​នេះ​ ​ម៉ោង ១ រំលង​អាធ្រាត្រ​ ​ជា​ពេល​ដ៏​ល្អ​សម្រាប់​អ្នក​គាំទ្រ​ទូទាំង​ពិភពលោក​អាច​នៅ​តាម​ដាន​ទស្សនា​ការ​ប៉ះ​គ្នា​រវាង​ក្រុម​ខ្លាំង​ទាំង ២ Real Madrid និង FC Barcelona ។

El Clásico ​ឆ្នាំ ២០១៧

រឿង​ម៉ោង​ផ្សាយ​បាល់​ទាត់​នេះ​ដែរ ស្ទើរ​គ្រប់​ក្រុម​ទាំង​អស់​ ​​នៅ​លីគ​កំពូល​អេស្ប៉ាញ​ ជា​រឿយៗ​តែង​តែ​ចាប់ផ្ដើម​ដល់​​ម៉ោង ២ ឬ ៣ ​ទៀប​ភ្លឺ​ឯណោះ។ ​ជាក់ស្ដែង​ការ​ប្រកួត ​ El Clásico ​ឆ្នាំ ២០១៨ ​លេង​នៅ​ម៉ោង ៣:១៥ នាទី​ ​ទំរាំ​លេង​ចប់​ភ្លឺ​ល្មម(ម៉ោង​នៅ​អាស៊ី) មានត្រឹមតែមួយគូតូច ១ ឬ ២ គូប៉ុណ្ណោះដែលលេងនៅម៉ោងត្រឹម ១១:៣០ នាទី៕

El Clásico ​ឆ្នាំ ២០១៨

ប្រភព៖ en.as. ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;