មេទ័ព​អាកាស​ថៃ បញ្ជាក់​រឿង​ទិញ​យន្តហោះ​ចម្បាំង F-35

  • 2019-10-07 08:28:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេបញ្ជាការ​កងទ័ព​អាកាសថៃ លោក Maanat Wongwat បាន​ច្រានចោល​នូវការ​ផ្សព្វផ្សាយ​ថា កងទ័ព​ថៃ មាន​គម្រោង​ទិញ​យន្តហោះ​ចម្បាំងទំនើបៗ ក្នុងនោះ​រួមមាន F-35 ផង។ នេះបើតាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៩។

លោក​បញ្ជាក់​យ៉ាងដូច្នេះ​ថា៖ «យើង​កំពុង​អនុត្ត​គោលនយោបាយ​ «ទិញ និង​អភិវឌ្ឍ» នៅក្នុង​ផែនការ​របស់យើង ដែល​យើង​មានគោលបំណង​ចាប់ផ្តើមនៅក្នុងរយៈពេលពី ៣ ទៅ ៥ឆ្នាំក្រោយ»។

កងទ័ពថៃ ទិញ​តែសព្វាវុធណា​ដែល​អនុញ្ញាតឱ្យខ្លួន​ចូលរួមក្នុងការ​អភិវឌ្ឍតែប៉ុណ្ណោះ មានន័យ​ថា ទទួលបានទាំង​បច្ចេកវិទ្យា និងជំនាញ។ «យើង​ក៏បាន​ដាក់​បេះដូង និង​ព្រលឹង​របស់យើងផងដែរ ទៅក្នុង​អាវុធ និង​ឧបករណ៍​យោធា»។ នេះជាការ​លើកឡើង​បន្ថែម​របស់​មេបញ្ជាការ​ខាងលើ។

ការ​លើកឡើង​នេះ ក្រោយ​មានប្រភព​ចេញពីជួរកងទ័ពអាកាសថៃ បាន​បញ្ជាក់​ប្រាប់សារព័ត៌មានថា កងទ័ពថៃ គ្រោងទិញ​យន្តហោះចម្បាំងថ្មីៗ ដើម្បី​យកមកជំនួស​យន្តហោះ F-16 ចំនួន​១០៣គ្រឿង ដែលប្រើជាង៣ទស្សវត្សរ៍មកហើយ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;