សម្តេច ហ៊ុន សែន ស្នើ​២ចំណុច ​ក្នុង​ជំនួប​ជាមួយ​សមាគម​ត្រកូល ហ៊ុន នៃ​ប្រទេស​ចិន

  • 2019-10-08 06:40:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​សមាគម​ត្រកូល ហ៊ុន នៃ​ប្រទេស​ចិន ជួប​សម្តែង​ការគួរសម និងពិភាក្សា​ការងារ នៅវិមានសន្តិភាព នាព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ​២០១៨។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

ក្នុង​ជំនួបនេះ សម្តេច​បាន​ស្នើឱ្យ​ក្រុមហ៊ុនចិន​ដែល​កំពុងដាក់ទុន​នៅកម្ពុជា បន្ត​វិនិយោគ​នៅ​កម្ពុជា ទោះ​បីជា​មាន​បញ្ហាអ្វី​ក៏ដោយ ជាពិសេស​ការដក EBA ពី​កម្ពុជា​ក៏ដោយ គឺសម្ដេច​ស្នើសុំ​ឲ្យចិន​នៅតែបន្ត​ធ្វើការ​វិនិយោគ​នៅក្នុង​ប្រទេសកម្ពុជា​បន្តទៀត។

សម្តេច​តេជោ ក៏​បានស្នើ​ទៅថ្នាក់ដឹកនាំ​ចិន ត្រូវធ្វើយ៉ាងណា​បន្តបើក​ទីផ្សារ​ចិនឲ្យកាន់តែ​ធំជាងមុន​សម្រាប់​ការនាំចូល​ផលិតផល​កសិផល​របស់​ប្រទេសកម្ពុជា ទៅទីផ្សារ​របស់​ប្រទេស​ចិន។

ប្រមុខ​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់​ថា បច្ចុប្បន្ននេះ​ទំហំពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ចិន មានលក្ខណៈ​កើនឡើង​ជា​បន្តបន្ទាប់ ដែលចំនួននេះ​គោលដៅ​នៅក្នុងការ​ធ្វើពាណិជ្ជកម្ម​ដល់ឆ្នាំ​២០២២ អាចកើនឡើង​រហូតដល់ទៅ១០ពាន់​លានដុល្លារ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
;