ថៃ​ ជួប​ហេតុការណ៍​ងាប់សត្វដំរី​ដ៏ច្រើនបំផុត

  • 2019-10-08 07:38:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដំរី​៥ក្បាល​ទៀតហើយ​ត្រូវបានរកឃើញថាបានងាប់ បន្ទាប់ពីធ្លាក់ចូលក្នុងទឹកជ្រោះ នៅ​ឧទ្យានជាតិ Khao Yai ក្នុង​ខេត្ត Nakhon Nayok ភាគ​កណ្តាល​ប្រទេសថៃ។ នេះបើតាមការប្រកាស​របស់​លោក Natthapong Sirichana អភិបាលខេត្ត Nakhon Nayok នៅថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៩។

ការ​រកឃើញ​នេះ គឺធ្វើឡើង​តាមរយៈដ្រូន ដែល​ត្រូវបាន​បង្ហោះ​ឱ្យស្វែងរកសពដំរីនៅតំបន់​ទឹកជ្រោះខាងលើ។

កាលពី​ថ្ងៃសៅរ៍កន្លងទៅ អាជ្ញាធរ​ក៏បាន​រកឃើញ​សព​ដំរី ៦ក្បាលផងដែរ បន្ទាប់ពីពួកវាបានរអិលធ្លាក់ចូលក្នុងទឹកជ្រោះ។ ដូច្នេះ​សរុបសពដំរីដែលបានរកឃើញគឺចំនួន ១១ក្បាលហើយ ដែលនេះជាការបាត់បង់​ចំនួនសត្វដំរី​ដ៏ធំបំផុតមួយ​របស់​ប្រទេសថៃ។ យ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ពី​មូលហេតុដែលបណ្តាល​ឱ្យដំរីធ្លាក់ចូលជ្រោះ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;