ខ្សែប្រយុទ្ធកូរ៉េវ័យក្មេង មានឈ្មោះនៅឈុតធំជម្រើសជាតិក្រោយរកគ្រាប់បាល់ឲ្យ Valencia

  • 2019-10-08 07:53:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ខ្សែ​ប្រយុទ្ធ​​វ័យ​ ១៨ ឆ្នាំសញ្ជាតិ​កូរ៉េ​ខាងត្បូង Lee Kang-In ដែល​ទើប​នឹង​រក​បាន​គ្រាប់​បាល់​ដំបូង​របស់​ខ្លួន​ឲ្យ​ក្លឹប Valencia នាសប្ដាហ៍ទី ៧ ពេលប៉ះជាមួយក្រុម Gatafe នៅ​លីគ​កំពូល​អេស្ប៉ាញ​ បញ្ចប់ដោយលទ្ធផល ៣-៣(ឈរលេខ ៨ ក្នុងតារាង)។

Lee Kang- In លេងឲ្យ​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​ ឈុតតូច U20
​ជាង​នេះ​ទៀត​ ម្ចាស់​ពាន​​អ្នក​លេង​ល្អ​បំផុត​ក្នុង​ព្រឹត្តិការណ៍​ U20-World Cup 2019 (ពានបាល់មាស) រូបនេះ ​ត្រូវ​បាន​គ្រូ​បង្វឹក​លោក​ Paulo Bento (សញ្ជាតិព័រទុយហ្គាល់) ជ្រើស​យក​បញ្ចូល​ក្នុង​ឈ្មោះ​ ២៥ ​នាក់​ត្រៀម​ប៉ះ​ ស្រីលង្កា វគ្គ​ជម្រុះ​ជុំទី ២ World Cup 2022 នៅ​ថ្ងៃ​ទី ១០ ខែ​តុលា​ខាង​មុខ​នេះ។

រំឮកដែរថា កូរ៉េខាងត្បូងស្ថិតក្នុងពូល H ជាមួយ កូរ៉េខាងជើង ស្រីលង្កា តួកមេនីស្ថាន និងលីបង់។ ប្រកួតដំបូងលេងឈ្នះតួកមេនីស្ថាន រកបាន ៣ ពិន្ទុឈលេខ ២ ក្នុងពូល៕

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

Lee Kang- In រក​បាន​គ្រាប់​បាល់​ដំបូង​របស់​ខ្លួន​ឲ្យ​ក្លឹប

-​មក​ស្គាល់​គ្រាប់​ពេជ្រ​កូរ៉េ​ខាងត្បូង​ ​ទើប​ឈ្នះ​បាល់​មាស U20-World Cup

ប្រភព៖ foxsports ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;