តោះ! មកទស្សនាវីដេអូ ៣ ដែលឈ្នះក្នុងកម្មវិធីប្រកួតរបស់ក្រសួងទេសចរណ៍
- 2019-10-09 01:46:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! មកទស្សនាវីដេអូ ៣ ដែលឈ្នះក្នុងកម្មវិធីប្រកួតរបស់ក្រសួងទេសចរណ៍
ចន្លោះមិនឃើញ
កម្មវិធីប្រលងប្រណាំងវីដេអូអំពីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្រោមប្រធានបទ "កំណប់សហគមន៍ ជំរំទេសចរណ៍" រដូវកាលទី២ ឆ្នាំ២០១៩ ដែលក្រសួងទេសចរណ៍ បានដាក់ឲ្យប្រកួតប្រជែងបានរកឃើញជ័យលាភីទាំង ០៣ក្រុមហើយ។
គួរបញ្ជាក់ថា ការប្រឡងប្រណាំងវីដេអូអំពីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានទៅថតនៅភូមិភាគឦសាន្ត ដោយបែងចែកជា ៣តំបន់ ក្នុង១តំបន់ មាន៤ក្រុម។ វីដេអូទាំង៣តំបន់ នឹងត្រូវបានដាក់ឲ្យបោះឆ្នោតរយៈពេល ១សប្តាហ៍ ដែលស្មើនឹង៤០%នៃពិន្ទុសរុប។ ដោយឡែក ៣០% នៃការផ្តល់ជូនលើបច្ចេកទេសនៃការៀបចំវិដែអូ និង៣០% ផ្តល់ជូនលើខ្លឹមសាររបស់វីដេអូ៕
ទស្សនាវីដេអូជ័យលាភីទាំង ៣ខាងក្រោម៖
ជ័យលាភីលេខ ១ បាននទៅលើក្រុម Media Gate វីដេអូក្រោមចំណងជើង "រតនៈនិស្ស័យ" ៖
ជ័យលាភីលេខ ២ បានទៅលើក្រុម ចង្រិតព្រៃ វីដេអូក្រោមចំណងជើង "ផ្ទះទីពីរ" ៖
ជ័យលាភីលេខ ៣ បានទៅលើក្រុម REC 709 វីដេអូក្រោមណងជើង “បុព្វេសន្និវាស" ៖
សម្រាប់អ្នកទទួលបានជ័យលាភី ប្រឡងប្រណាំងវីដេអូរដូវកាលទី២ នេះ ទទួលបានរង្វានគឺ៖ លេខ១ ទឹកប្រាក់ចំនួណ ១ ០០០ ដុល្លារ លេខ២ ទទួលបានទឹកប្រាក់ចំនួន ៦០០ ដុល្លារ និងលេខ៣ ទទួលបានទឹកប្រាក់ចំនួន ៤០០ ដុល្លារ៕