អាមេរិក​ដក​ទ័ព​ចេញ​ បើក​ដៃ​ឲ្យ​ប្រទេស​មួយ​ទៀតវាយ​ចូល​ស៊ីរី

  • 2019-10-09 04:25:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេតវិមាន​បាន​ប្រកាស​ថា​សហរដ្ឋ​អាមេរិក​នឹង​ដក​ទាហាន​របស់​ខ្លួន​ចេញ​ដើម្បី​បើក​ផ្លូវ​ឲ្យ​តួកគី​ធ្វើ​ការ​វាយ​ប្រហារ​ចូល​តំបន់​ភាគ​ខាង​ឦសាន​ស៊ីរី​​។

សេចក្ដី​ប្រកាស​នេះ​ធ្វើ​ឡើង​ក្រោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់​ ត្រាំ បាន​ពិភាក្សា​តាម​ទូរសព្ទ​ជា​មួយ​ប្រធានាធិបតី​តួកគី​លោក​ រ៉េជីប ថាយ៉ីប អ៊ែដ៏រ៉ាន  កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​តុលា ឆ្នាំ​២០១៩​។ ការ​ផ្លាស់​ប្ដូរ​គោល​នយោបាយ​របស់​លោក​ ត្រាំ ធ្វើ​ឲ្យ​គេ​គិត​ថា​សហរដ្ឋ​អាមេរិក​បាន​បោះបង់​ចោល​សម្ព័ន្ធមិត្ត​ជា​មួយ​ជនជាតិ​ ឃឺដ ដែល​បាន​ជួយ​អាមេរិក​ក្នុង​ការ​ប្រឆាំង​ក្រុម​ភេរវកម្ម​ ISIS។

រថពាសដែក​របស់​តួកគី​កំពុង​ល្បាតក្នុង​ដែន​ដី​ស៊ីរី​កាន់​កាប់​ដោយ​តួកគី

សេចក្ដីថ្លែងការណ៍​របស់​សេតវិមាន​មួយ​បាន​សរសេរ​ថា៖«តួកគី​នឹង​ចាប់​ផ្ដើម​ធ្វើ​ប្រតិបត្តិការ​ដែល​ពួក​គេ​គ្រោង​ទុក​យូរ​មក​ហើយ​ចូល​ភាគ​ឦសាន​ប្រទេស​ស៊ីរី​។ កង​ប្រដាប់​អាវុធ​សហរដ្ឋ​អាមេរិក​នឹង​មិន​ជួយ​ឬ​ចូល​រួម​ក្នុង​ប្រតិបត្តិការ​នេះ​ទេ​។ កង​ប្រដាប់​អាវុធ​សហរដ្ឋ​អាមេរិក​ដែល​បាន​វាយ​បំបែក​ «Caliphate» របស់​ ISIS នឹង​មិន​មាន​វត្តមាន​នៅ​តំបន់​នេះ​ទៀត​ទេ»។

ការ​ប្រកាស​នេះ​គឺ​ហាក់​ដូចជា​ចេញ​មក​ពី​សេតវិមាន​ដោយ​ផ្ទាល់​ដោយ​គ្មាន​ការ​សម្រប​សម្រួល​ជា​មួយ​កង​ទ័ព​អាមេរិក​នៅ​ស៊ីរី​ ដៃ​គូ​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ការ​វាយ​ប្រហារ​ISIS នឹង​សម្ព័ន្ធមិត្ត​ក្នុង​តំបន់។​

ការ​ផ្លាស់​ប្ដូរ​គោល​នយោបាយ​នេះ​បាន​ទាក់​ទាញ​ការ​រិះគន់​ទាំង​ពី​ក្នុង​ និង​ក្រៅ​ប្រទេស​។ សមាជិក​ព្រឹទ្ធសភា​ និង​សមមិត្ត​របស់​លោក​ ត្រាំ លោក​ Lindsay Graham បាន​និយាយ​ថា​លោក​នឹង​ដាក់​ស្នើ​ឲ្យ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​លុប​ចោល​ការ​សម្រេច​របស់​លោក​ត្រាំ ហើយ​នឹង​ដាក់​ទណ្ឌកម្ម​លើ​តួកគី ​បើ​សិន​តួកគី​ហ៊ាន​វាយ​ប្រហារ​ជនជាតិ​ ឃឹដ​៕

ប្រភព៖ Independent ប្រែ​សម្រួល៖ សុខ វេងឈាង

អត្ថបទពេញនិយម
;