ក្រសួង​ការងារ៖ ពលករ​ធ្វើការ​ក្រៅ​ប្រទេស​សុវត្ថិភាព​ស្របច្បាប់​ស្ទើរ ១០០%

  • 2019-10-10 01:34:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ពលករ​ដែល ធ្វើការ​នៅ​ក្រៅប្រទេស សុវត្ថិភាព ស្របច្បាប់ ស្ទើរ១០០ភាគរយ។ ការ​លើក​ឡើង​នេះ នៅ​ក្នុង​ជំនួប​ពិភាក្សាការងារជាមួយលោកស្រីវេជ្ជបណ្ឌិត ណិនណេត ម៉ូទូស (Nentte MOTUS) ប្រធានអង្គការ IOM ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែល​មក​បំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បី​ពិភាក្សា​ការងារ​ដែល IOM កំពុង​អនុវត្ត​នៅកម្ពុជាកាលពី​ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។

លោក​បាន​បន្ត​ថា ក្នុង​នោះ​ពលករ​កម្ពុជា​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ ១លាន២សែននាក់ យើង​បាន​ថែ​ទាំ និងតាមគាំពារពួកគេជាប់ជានិច្ច។ លោក​បន្ត​ថា បញ្ហា​ប្រឈម​នានា នៅតែមាន តែ​យើង​នឹង​បន្ត​សហការ​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អស់​ទាំងនេះ។ លោក​រដ្ឋ​មន្ត្រី​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ អង្គការ IOM ដែលបានជួយខាងផ្នែក ពលករទេសន្តរប្រវេសន៍ នៅក្នុងប្រទេសនានា ក៏​ដូច​ជា​នៅ​ក្នុងតំបន់។ ដែល​ធ្វើ​ឲ្យ​កម្ពុជាទទួលបានផ្លែផ្កា​យ៉ាងធំធេង មកដល់ពេលនេះ គោល​នយោ​បាយ ទេសន្តរប្រវេសន៍ ពិតជាទទួលបានជោគជ័យ។

លោកបានបញ្ជាក់ថា “កម្ពុជាយើងបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីបញ្ហាទេសន្តរប្រវេសន៍នេះ តាំង​ពី​ដំបូង ដែលជួបការលំបាកខ្លាំង ។ មកដល់បច្ចុប្បន្ន ការងារនេះបានក្លាយជា កា​លានុវត្ត​ភាព​ទៅ​វិញ។ ឧទាហរណ៍៖ពលករនៅថៃជាង១លាននាក់កំពុងធ្វើការនៅទីនោះ(ទាំងស្របច្បាប់ ឬមិន​ស្រប​ច្បាប់) ប៉ុន្តែយើងបានធ្វើការងារនេះជាប្រព័ន្ធ ដោយមានការចូលរួមពីភាគីថៃ រហូត​ដល់​ធ្វើឱ្យ​ពលករ​ខ្មែរ ក្លាយ​ជាពលករស្របច្បាប់ផងដែរ”

បានបន្ថែមថា កម្ពុជាបានកំពុងគិតពីបញ្ហាពលករនេះ យ៉ាងខ្លាំង និងបានស្នើឱ្យIOM បន្ត​ធ្វើការ​ងារ​ទាក់ទងនិងពលករទេសន្តរប្រវេសន៍ នេះ ពិសេស​នោះ​ជួយ​លើ​បញ្ហា​ចល័តភាព​នៃ​របប​សន្តិសុខ​សង្គម ឱ្យកាន់តែប្រសើរថែមទៀត។ ចំណែក​លោកស្រី Nentte MOTUS ប្រធានអង្គការ IOM ប្រ​ចាំ​តំបន់​អាស៊ី និងប៉ាស៊ីហ្វិក បាន​លើក​ឡើង​ពី​ការងារ​មួយ​ចំនួន​ទាក់​ទង​នឹង​បញ្ហា​កិច្ចប្រតិបតិ្តការ​រវាង​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិសេសជាមួយអង្គការIOM និង​ជា​មួយ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត។

លោកស្រីក៏បានលើកឡើង ពីគោលដៅអាទិភាពនៅក្នុងឆ្នាំ ២០៣០ និង​លើក​ពី​ទំនាក់ទំនង​ទេសន្តរ​ប្រវេសន៍ ពាក់ព័ន្ធនឹងពលករ និងការគ្រប់គ្រងពលករ រហូត​ដល់​ពី​ទំនាក់ទំនង​គ្រួសារ​របស់​ពលករ​ផងដែរ។ ភាគី IOM ក៏បានឯកភាព បន្តជួយការងារ ពាក់ព័ន្ធពលករទេសន្តរប្រវេសន៍នេះ ដូចជា ជួយ​បណ្តុះ​បណ្តាលជំនាញដល់ពលករ និងស្វែងរកការងារដល់ពួកគេថែមទៀត ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;