ក្រុមហ៊ុន​ចិន ៤០​បាន​មក​ស្វែង​យល់​ពី​ការ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ

  • 2019-10-10 04:51:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ លោក HONG ZUBIN ដែល​បាន​ដឹក​នាំគណ:ប្រតិភូវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចចិន ៤០ក្រុមហ៊ុន ដើម្បី​ឈ្វេង​យល់​ពី​សក្តានុពល​វិនិយោគ និងទេសចរណ៍នៅខេត្តព្រះសីហនុ កាល​ពី​ថ្ងៃទី០៩ ខែតុលា នៅ​សាលា​ខេត្ត​ព្រះសីហនុ ។

រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ

លោក គួច ចំរើន បាន​លើក​ឡើង​ពីការរីកចម្រើនរបស់ខេត្ត ស្រប​តាមនយោបាយផ្លូវមួយ ខ្សែ​ក្រវ៉ាត់​១ របស់​លោក ស៊ី ជីងពីង ប្រធានាធិបតីចិន និងគោលនយោបាយចតុកោណទី៤ របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា បាន​ធ្វើឱ្យ​ខេត្តព្រះសីហនុ មានការរីកលូតលាស់ និង​​បាន​ជម្រុញ​ការ​អភិវឌ្ឍ​ទាក់​ទាញ​វិនិយោគ​ទុន ធ្វើ​ឱ្យខេត្តទទួលបានវិនិយោគិន​ចិន​យ៉ាងច្រើនរយៈពេល ២ឆ្នាំនេះ។

លោក HONG ZUBIN ប្រធានគណ:ប្រតិភូ វិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចចិន បាន​ថ្លែង​អំណរ​គុណចំពោះថ្នាក់ដឹកនាំខេត្ត ដែល​បាន​ផ្ដល់​ការ​សិក្សាឈ្វេងយល់ពីសេដ្ឋកិច្ច ទំនាក់​ទំនង​ពាណិជ្ជ​កម្ម និង​សន្តិសុខ នៅ​ខេត្ត​ព្រះសីហនុ។ មក​ដល់​ពេលបច្ចុប្បន្ន​នេះ ខេត្ត​ព្រះសីហនុ​មាន​តំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើការ និង ៤ទៀត កំពុង​ត្រៀម​ដំណើ​ការ ទាក់ទាញក្រុមហ៊ុនប្រមាណជា៣០០ មកវិនិយោគ ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋជាង ៨០ ០០០នាក់៕

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម
;