ឈ្នះ​កម្ពុជា​យប់មិញ ពុំមែន​ជា​កំណត់ត្រា​ល្អបំផុត​របស់​អ៊ីរ៉ង់ឡើយ

  • 2019-10-10 22:26:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ៊ីរ៉ង់ បាន​បំបាក់​ភ្ញៀវ​កម្ពុជា យ៉ាងចាស់ដៃ​ក្នុងលទ្ធផល ១៤-០ នៅវគ្គជម្រុះ World Cup 2022 ពូលC យប់មិញនេះ នៅកីឡដ្ឋាន Azadi។ ក្នុងចំណោម១៤គ្រាប់នេះ មានអ្នកធ្វើបានហេតទ្រីកគឺ Sardar Azmoun ខណៈ Karim Ansarifard រកបាន៤គ្រាប់តែឯង។

យ៉ាងណាក៏ដោយ លទ្ធផលនេះ ពុំមែន​ជា​កំណត់ត្រា​ល្អ​បំផុតរបស់​អ៊ីរ៉ង់ឡើយ ពោលគឺក្រុម​លេខ១​អាស៊ីនេះ ធ្លាប់​មាន​ប្រវត្តិល្អ​បំផុត​កាលពី​ឆ្នាំ២០០០ ​ដោយ​ប្រកួត​យកឈ្នះ​កោះក្វាម (Guam) ១៩-០ ក្នុង​វគ្គជម្រុះ World Cup 2002 លើ​ទឹកដី​ខ្លួន។ ប៉ុន្តែវាជាកំណត់ត្រាដ៏អាក្រក់បំផុត​របស់​ក្រុមជម្រើសជាតិកម្ពុជា។

១គូទៀតនៅក្នុងពូលនេះដែរ គឺ អ៊ីរ៉ាក់ បាន​យកឈ្នះ ហុងកុង ២-០។ អ៊ីរ៉ង់ កំពុងឈរលេខ១ ក្នុងពូល មាន ៦ពិន្ទុ, អ៊ីរ៉ាក់ លេខ២ មាន៤ពិន្ទុ, បារ៉ែន លេខ៣ មាន៤ពិន្ទុ, ហុងកុង និងកម្ពុជា លេខ៤ និងលេខ៥ មាន ១ពិន្ទុ​ដូចគ្នា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;