សារ​ព័ត៌មាន​ដ៏ធំ​មួយ​ក្នុង​ពិភពលោក​ដាក់​ចំណងជើង​ថា៖ អ៊ីរ៉ង់ លត់​កម្ពុជា ១៤-០ គឺ​ដើម្បី​ Fan ស្រីៗ

  • 2019-10-11 01:47:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពី​ម្ចាស់ផ្ទះ​អ៊ីរ៉ង់ បាន​បំបាក់​ក្រុម​ភ្ញៀវ​កម្ពុជា ១៤-០ ក្នុង​វគ្គជម្រុះ World Cup 2022 កាលពី​យប់មិញ​ ភ្នាក់ងារ​ព័ត៌មាន Reuters បាន​ដាក់​ចំណងជើង​ថា៖ Iran Thrash Cambodia 14-0 on marquee night for female fans។

ការ​ប្រកួត​ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន Azadi ក្រុង​តេរ៉ង់នេះ មាន​ស្រ្តីចូលរួម​ប្រមាណ ៣៥០០នាក់ ដែលនេះ​គឺជាលើកដំបូងហើយ​ក្នុងរយៈពេល ៤០ឆ្នាំ​ដែលអ៊ីរ៉ង់អនុញ្ញាត​ឱ្យស្រ្តី​ចូលរួមមើលការ​ប្រកួតបែបនេះ។

រូបថត៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

ក្នុង​ចំណោម ១៤គ្រាប់របស់អ៊ីរ៉ង់ កីឡាករ Karim Ansarifard រកបាន៤គ្រាប់តែឯង ខណៈ Sardar Azmoun ធ្វើបាន​ហេតទ្រីក។ កែវ សុខផេង របស់ក្រុមកម្ពុជា មាន​ឱកាសស៊ុតបាល់ប៉េណាល់ទីដែរ តែធ្វើមិនបានសម្រេច។

យ៉ាងណាក៏ដោយ លទ្ធផលនេះ ពុំមែន​ជា​កំណត់ត្រា​ល្អ​បំផុតរបស់​អ៊ីរ៉ង់ឡើយ ពោលគឺក្រុម​យក្ស​អាស៊ីនេះ ធ្លាប់​មាន​ប្រវត្តិល្អ​បំផុត​កាលពី​ឆ្នាំ២០០០ ​ដោយ​ប្រកួត​យកឈ្នះ​កោះក្វាម (Guam) ១៩-០ ក្នុង​វគ្គជម្រុះ World Cup 2002 លើ​ទឹកដី​ខ្លួន។ ប៉ុន្តែវាជាកំណត់ត្រាដ៏អាក្រក់បំផុត​របស់​ក្រុមជម្រើសជាតិកម្ពុជា៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;