ពលរដ្ឋខ្មែរជាង ១ម៉ឺន ២ពាន់នាក់ហើយកំពុងធ្វើកម្មសិក្សា និងធ្វើការនៅជប៉ុន
- 2019-10-14 08:38:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពលរដ្ឋខ្មែរជាង ១ម៉ឺន ២ពាន់នាក់ហើយកំពុងធ្វើកម្មសិក្សា និងធ្វើការនៅជប៉ុន
ចន្លោះមិនឃើញ
លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថាកម្មសិក្សាការីកម្ពុជាដែលបានទៅធ្វើកម្មសិក្សា និងបម្រើការងារនៅប្រទេសជប៉ុន មានចំនួនប្រមាណ ១ម៉ឺន ២ពាន់នាក់ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៩នេះ។ ការលើកឡើងនេះនៅក្នុងជំនួបជាមួយ លោក MIKAMI Masahiro ឯកអគ្គរាជទូតថ្មីប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង។
គូសបញ្ជាក់ដែរថា កម្ពុជាបានបញ្ជូនពលករជំនាញលើកដំបូងទៅបម្រើការនៅជប៉ុនចំនួន ១១នាក់ ក្រោយអនុស្សារណៈនៃការយោគយល់គ្នារវាងកម្ពុជា-ជប៉ុន លើការបញ្ជូននិងទទួលពលករជំនាញ ត្រូវបានចុះហត្ថលេខារួចរាល់ផងដែរ៕