គ្រូ​អ៊ីរ៉ាក់ ​ថា​ក្រុម​ខ្លួន​គួរ​តែ​ស៊ី​កម្ពុជា​បាន​ច្រើន​ជាង​៤​គ្រាប់​នេះ​

  • 2019-10-15 13:42:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Srečko Katanec ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អ៊ីរ៉ាក់ ​បាន​បញ្ជាក់​ថា​ក្រុម​របស់​លោក​គួរ​តែ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​នេះ​ទៅ​ទៀត ព្រោះ​បាន​ដាក់​គំនៀប​និង​បង្កើត​ឱកាស​ជា​ច្រើន​។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ខ្លាំង​អ៊ីរ៉ាក់ ​ក្នុង​លទ្ធផល ៤-០ ​ក្នុង​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ World Cup 2022 ​។ ​ក្នុង​ការ​ប្រកួត​នេះ ​ក្រុម​កម្ពុជា​នៅ​តែ​មិន​លេង​ទប់​ដដែល ដោយ​អាច​មាន​ឱកាស​ច្រើន​ដែរ តែ​ធ្វើ​មិន​សម្រេច។ ផ្ទុយ​ទៅ​វិញ បែរ​ជា​ត្រូវ​ក្រុម​អ៊ីរ៉ាក់​រក​គ្រាប់​បាល់​បាន​ជា​បន្ដ​បន្ទាប់​ដល់​ទៅ​៤​គ្រាប់។

ជាមួយ​លទ្ធផល​៤​គ្រាប់​នេះ​ដែរ លោកSrečko Katanec ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អ៊ីរ៉ាក់​ថា​បើ​តាម​ឱកាស​ដែល​បង្កើត គួរ​តែ​ក្រុម​ខ្លួន​រក​បាន​ច្រើន​ជាង​នេះ​ទៀត ព្រោះ​លេង​គ្រប​ខ្លាំង​លើ​ក្រុម​កម្ពុជា​ទៅ​ហើយ៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី
;