ក្រុមអាស៊ាន ២ទៀត ក៏ត្រូវគូប្រកួតលត់ដល់ ៣គ្រាប់ដែរ ក្នុងវគ្គជម្រុះ World Cup យប់នេះ
- 2019-10-15 14:01:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមអាស៊ាន ២ទៀត ក៏ត្រូវគូប្រកួតលត់ដល់ ៣គ្រាប់ដែរ ក្នុងវគ្គជម្រុះ World Cup យប់នេះ
ចន្លោះមិនឃើញ
ការប្រកួតវគ្គជម្រុះ World Cup 2022 ប្រចាំតំបន់អាស៊ីនៅយប់នេះ ក្នុងចំណោមក្រុមអាស៊ានទាំង៦ ក្នុងនោះ ចាញ់៣ ឈ្នះ២ ស្មើ១ ពោលគឺក្រុមដែលចាញ់រួមមាន សិង្ហបុរី កម្ពុជា និងឥណ្ឌូណេស៊ី។ ក្រុមដែលស្មើគឺហ្វីលីពីន ខណៈថៃ និងវៀតណាម សុទ្ធតែទទួលបានជ័យជម្នះ។ សូមមើលលទ្ធផលខាងក្រោម៖
-ហ្វីលីពីន ០-០ ចិន (ពូលA)
-កម្ពុជា ០-៤ អ៊ីរ៉ាក់ (ពូលC)
-សិង្ហបុរី ១-៣ អូបេគីស្ថាន (ពូលD)
-ឥណ្ឌូណេស៊ី ១-៣ វៀតណាម (ពូលG)
-ថៃ ២-១ អារ៉ាប់រួម (ពូលG)៕