កូរ៉េខាងត្បូង ដាក់អ្នកបាញ់ស៊ីប ត្រៀមសម្លាប់ជ្រូកដែលឆ្លងដែនមកពីកូរ៉េខាងជើង
- 2019-10-16 03:24:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងត្បូង ដាក់អ្នកបាញ់ស៊ីប ត្រៀមសម្លាប់ជ្រូកដែលឆ្លងដែនមកពីកូរ៉េខាងជើង
ចន្លោះមិនឃើញ
កូរ៉េខាងត្បូង បានបញ្ជូនអ្នកបាញ់ស៊ីបទៅកាន់ព្រំដែន ត្រៀមបាញ់សម្លាប់សត្វជ្រូកព្រៃដែលឆ្លងដែនមកពីកូរ៉េខាងជើង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក។
ទាហានបាញ់ស៊ីប ត្រូវបានបញ្ចូនទៅព្រំដែនកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ដោយមានការគាំទ្រពីព្រានព្រៃ និងដ្រូនដែលបំពាក់ឧបករណ៍ចាប់រូបភាព និងទីតាំងរបស់សត្វជ្រូក។
វិធានការនេះ ធ្វើឡើងក្រោយពេលមានករណីជ្រូកព្រៃ ៥ក្បាល បានងាប់នៅតំបន់ព្រំដែននៃក្រុង Incheon ក្នុងខែតុលានេះ ដោយជ្រូកទាំងនោះមានផ្ទុកនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក៕