ថ្ងៃខួប​កំណើត​កូនស្រី លោក ដូណាល់ ត្រាំ អត់បាន​សរសេរ​បង្ហោះ «Happy Birthday»

  • 2019-10-16 06:31:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីថ្ងៃ​ទី១៣ ខែ​តុលា ឆ្នាំ​២០១៩​កន្លងទៅ ដែលត្រូវ​ជាខួប​កំណើត​ឈានចូល​វ័យ២៦​ឆ្នាំរបស់​អ្នកនាង Tiffany Trump កូនស្រី​លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donal Trump) គឺលោក​មិនបាន​សរសេរ​បង្ហោះ​រីករាយ​ថ្ងៃខួប​កំណើត «Happy Birthday» នៅលើ​បណ្តាញ​ទ្វីតធើ​របស់លោក​ឡើយ ប៉ុន្តែលោក​បែរជា​សរសេរ​សម្រាប់​កងទ័ព​ជើងទឹក​អាមេរិក​ទៅវិញ «Happy Birthday @USNavy»។

Tiffan Trump កើតនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ​១៩៩៣ នៅរដ្ឋ Florida សហរដ្ឋអាមេរិក។ នាង​គឺជាកូនស្រី​តែមួយគត់​របស់​លោក ដូណាល់ ត្រាំ ជាមួយនឹង​ប្រពន្ធទី២ ឈ្មោះ Marla Maples។ ចំណែក​អ្នកស្រី Ivanka Trump គឺជាកូន​លោក​ត្រាំ ជាមួយនឹង​ប្រពន្ធទីមួយ។

ចំណែក​កងទ័ពជើងទឹកអាមេរិកវិញ (US Navy)ត្រូវបាន​បង្កើតឡើង​នៅថ្ងៃទី​១៣ ខែតុលា ឆ្នាំ​១៧៧៥ នៅ​ក្រុង Philadelphia រដ្ឋ​ Pennsylvania៕

ចុចអាន៖ បណ្តុំរូបភាព៖ កូនស្រីរបស់​លោក ដូណាល់ ត្រាំ ដែលទើបតែចូលដល់វ័យ ២៦ឆ្នាំ

ប្រភព៖ news18 ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;