មេទ័ពជើងគោកកម្ពុជា ទៅ​ទស្សន​កិច្ចការ​តាំង​ពិព័រណ៍​សម្ភារ​យោធា​នៅកូរ៉េ

  • 2019-10-17 00:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត អគ្គ​មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេ​បញ្ជាការ​កង​ទ័ព​ជើងគោកកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកកម្ពុជា ធ្វើ​ទស្សនកិច្ច​ផ្លូវ​ការ និង​ចូល​រួមពិព័រណ៍សំម្ភារយោធា នៅសាធារណរដ្ឋកូរ៉េ ដែល​បានទទួលស្វាគមន៍ យ៉ាងកក់ក្តៅ នាយ​ឧត្តមសេនីយ៍ សឺ វ៉ូក (Suh Wook) មេបញ្ជាការកងទ័ពជើងគោកកូរ៉េ នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៩។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ភាគីទាំងពីរបានពិភាក្សាគ្នាលើកិច្ចការសំខាន់ៗមួយចំនួន ដើម្បី​ឈាន​ដល់​ការ​បង្កើត​ទំនាក់ទំនងផ្លូវការមួយរវាងកងទ័ពជើងគោកប្រទេសទាំងពីរ ហើយ​មេ​បញ្ជាការ​កង​ទ័ព​ជើងគោកកូរ៉េ បានលើកឡើងថា ប្រទេសកូរ៉េ និង​កម្ពុជា មាន​ទំនាក់ទំនង​ការ​ទូត​តាំង​ពី​ឆ្នាំ​១៩៧០ និងជាមិត្តដ៏ល្អ។ កន្លងមកកងទ័ពកូរ៉េ តែងតែគាំទ្រ និងជួយដល់កងទ័ពកម្ពុជា លើ​ការ​បណ្ដុះ​បណ្ដាល ហ្វឹកហ្វឺន និងមធ្យោបាយសម្ភារ​:មួយចំនួន។

មេបញ្ជាការកងទ័ពជើងគោកកូរ៉េ បានបញ្ជាក់ពីជំហររបស់កងទ័ពជើងគោកកូរ៉េ ក្នុងការបន្តជួយ និង​ពង្រឹង​ពង្រីកទំនាក់ទំនងទ្វេភាគីបន្តទៀតទៅថ្ងៃអនាគត។ ជា​ការ​ឆ្លើយតប មេ​បញ្ជា​ការ​កងទ័ព​ជើង​គោក​កម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកងទ័ព និងប្រជាជនកូរ៉េ ដែលតែងតែគាំទ្រ និង​ជួយ​ដល់​ប្រទេសកម្ពុជានិយាយជារួម និងនិយាយដោយឡែកដល់កងទ័ពកម្ពុជាកន្លងមក។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រោយ​ពេល​ទំនាក់​ទំនង​ការ​ទូត​ប្រទេស​កម្ពុជា និងប្រទេសកូរ៉េ បានចាប់ផ្តើមបង្កើតឡើងវិញនៅឆ្នាំ ១៩៩៧ ក្រោមគំនិតផ្តួចផ្តើមរបស់ សម្ដេច​ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទំនាកទំនង​ប្រទេស​ទាំង​ពីរ​បាន​រីកចំរើន​លើគ្រប់វិស័យ ក្នងនោះវិស័យការពារជាតិ ជាវិស័យអាទិភាពមួយផងដែរ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;