គ្រូបង្វឹកថៃ លោក Akira Nishino៖ ថៃ នឹងក្លាយ​ជាក្រុម​កំពូល​មួយនៅ​អាស៊ី

  • 2019-10-17 02:06:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Akira Nishino គ្រូ​បង្វឹក​ជម្រើសជាតិ​ថៃ បាន​និយាយថា ​ក្រុមថៃ ដែលបាន​យកឈ្នះ អារ៉ាប់រួម ឡើងឈរ​លើ​គេ​ក្នុងពូល​នៅវគ្គជម្រុះ World Cup កន្លងទៅ គ្រាន់តែ​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ​សម្រាប់​ដំណើរឆ្ពោះ​ទៅកាន់​ក្រុម​កំពូល​មួយ​នៅអាស៊ី។

លោក​បាន​សាទរ​ដល់​កូនក្រុមខ្លួន​ចំពោះ​ការលេងដ៏គួរឱ្យភ្ញាក់ផ្អើល​ពេលប៉ះអារ៉ាប់រួម។ «គ្រប់​កីឡាករ​ទាំងអស់ បាន​ជួយ​ និង​លេង​សម្រាប់​អ្នកផ្សេងទៀត។ យើង​ធ្វើបាន​យ៉ាងល្អទល់នឹង​អារ៉ាប់រួម ព្រោះ​យើង​បាន​លេងជាមួយ​ភាពរឹងមាំ​កាន់តែច្រើន​ជាង​ពេលចាប់ផ្តើម»។

គ្រូសញ្ជាតិជប៉ុន​រូបនេះ​បន្តថា៖ «យើងបាន​បង្ហាញ​ថា ការ​លេង​ជាក្រុម​គឺ​មាន​សារៈ​សំខាន់​ណាស់ ហើយ​កីឡាករ​មិនអាចលេងតែឯងបានទេ។ អាថ៌កំបាំង​ឆ្ពោះ​ទៅរក​ភាព​ជោគជ័យ គឺ​ការលេងយ៉ាងល្អ​ក្នុងក្រុម​ទាំងមូល»។

យ៉ាងណាក៏ដោយ លោក​មិនសំឡឹងមើល​គូប្រកួត​ដែលនៅ​រយៈពេល​យូរ​ខាងមុខទេ ពោលគឺ​ផ្តោតលើ១ប្រកួត​បន្ទាប់​តែ​ប៉ុណ្ណោះ។ «ពីការប្រកួតទល់នឹង​អារ៉ាប់រួម យើង​បាន​រៀន​នូវអ្វី​ដែល​ថ្មី ដែល​នឹង​ជួយយើង​ពេល​ប៉ះ​ម៉ាឡេស៊ីនៅក្នុង​ការប្រកួតបន្ទាប់

ចុចអាន៖ មិនធម្មតា! ថៃ ជាក្រុម​អាស៊ាន​មួយ​គត់ដែល​កំពុងឈរលើ​គេ​ក្នុង​ពូល នៃវគ្គ​ជម្រុះ World Cup

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;