CDC យល់ព្រម​លើ​គម្រោង​រោងចក្រផ្គុំដំឡើងម៉ូតូ និង​គម្រោង​ជាច្រើន​ទៀត

  • 2019-10-17 02:40:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា (CDC) កាលពីថ្ងៃទី១១ និង ១៦ ខែតុលា ឆ្នាំ​២០១៩ បានយល់ព្រមលើ​គម្រោង​ជាច្រើន​ដូចខាងក្រោម៖

-“M.H.K.Y Manufactures CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូ និងម៉ូតូកង់បី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,២លានដុល្លារ អាមេរិក និងអាចបង្កើតការងារបានចំនួន ៩១កន្លែង។

-“ZHENG MENG Cosmetics CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសំអាង ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៨៦០ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៣កន្លែង។

-“BRIDGE INDUSTRY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារបម្រើឱ្យ វិស័យសំណង់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៧១កន្លែង។

-“HONGFAXIANG INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងផ្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥២៧កន្លែង។

-“HON CHUAN (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតសំបកដបប្លាស្ទីក គំរបដបប្លាស្ទីក និងផ្លាកសញ្ញាបិទលើដបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្ទះលេខ ៤៤ ផ្លូវជាតិលេខ៤ ក្រុម៥ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៣កន្លែង។

-“CAMBODIAN NOBLE TASTE FOOD CO., LTD” គម្រោងបង្កើតរោងចក្រផលិតចំណីសត្វ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០៣៤កន្លែង។

-“ANGKOR INTERNATIONAL CULTURE INVESTMENT & DEVELOPMENT (CAMBODIA) CO., LTD”គម្រោងបង្កើតឧទ្យានវប្បធម៌កម្ពុជា-ចិន ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវ៦០ម៉ែត្រ ភូមិទ្រាំង ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានទុនវិនិយោគប្រមាណ ២៧,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៣ កន្លែង។

-“Cordy Intelligent Technology (CAMBODIA) CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតផលិតផលធ្វើអំពីប្លាស្ទិក និងគ្រឿងបន្ទាប់បន្សំរបស់ម៉ូទ័រ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគប្រមាណ ១,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៦កន្លែង។

-“Zhejiang Hengsen Furniture CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគចំនួន ១,៥ លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៦៦កន្លែង។

-“Great Cabinets (CAMBODIA) CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតផលិតផលទូផ្ទះបាយ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៥កន្លែង។

-“Gold Sail (Cambodia) Building Materials Manufacturing CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតទ្វា និងបង្អួចធ្វើអំពីអាលុយមីញ៉ូម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២កន្លែង។

-“Forda (Cambodia) Food CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតដំណាប់ផ្លែឈើ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥៧កន្លែង។

-“Huakang Packaging Technology CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតថង់ផ្លាស្ទិក មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគចំនួន ៩,៥ លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៧៤កន្លែង។

-“F.P.Z Furniture (Cambodia) CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគចំនួន ១៥ លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២២៥កន្លែង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;