អនុរដ្ឋមន្ត្រីការពារជាតិកូរ៉េ៖ ទំនាក់ទំនងកូរ៉េ និងកម្ពុជា ជាទំនាក់ទំនងយុទ្ធសាស្រ្ត
- 2019-10-17 03:10:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនុរដ្ឋមន្ត្រីការពារជាតិកូរ៉េ៖ ទំនាក់ទំនងកូរ៉េ និងកម្ពុជា ជាទំនាក់ទំនងយុទ្ធសាស្រ្ត
ចន្លោះមិនឃើញ
លោក ប៉ាក ជេមីន (Park Jae Min) អនុរដ្ឋមន្រ្តី ក្រសួងការពារជាតិ នៃសាធារណរដ្ឋកូរ៉េ បានទទួលជួប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដើម្បីពិភាក្សា និងជម្រុញទំនាក់ទំនងក្នុងវិស័យការពារជាតិនៃប្រទេសទាំងពីរឱ្យកាន់តែងរឹងមាំបន្ថែមទៀត។ ជំនួបនេះធ្វើឡើង កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៩។
លោក ប៉ាក ជេមីន បានបន្តថា ក្រសួងការពារជាតិកូរ៉េ គាំទ្រគំនិតផ្តួចផ្តើមរបស់ មេបញ្ជាការកងទ័ពជើងគោកប្រទេសទាំងពីរ ដែលចង់ឱ្យមានការ ពង្រឹង និងពង្រីកទំនាក់ទំនង និងជាពិសេស ចង់ឱ្យមានទំនាក់ទំនងផ្លូវការនៃកងទ័ពជើងគោកនៃប្រទេសទាំងពីរ។ លោកចូលរួមអបអរជាមួយ ប្រទេស និងប្រជាជនកម្ពុជា ដែលបាន និងកំពុងអភិវឌ្ឍឥតឈប់ឈរ ហើយជាពិសេសទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល កងទ័ព និងប្រជាជនកូរ៉េ ដែលតែងតែគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ ឧត្តមសេនីយ៍ឯក បន្តថា កងកម្លាំងដែលបានបណ្តុះបណ្តាល និងហ្វឹកហ្វឺន ដោយភាគីមិត្ត បច្ចុប្បន្ន បានចូលបំរើការតាមអង្គភាព និងបានប្រើជំនាញដែលបានសិក្សា។ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ស្នើសុំភាគីកូរ៉េ បន្តជួយបណ្តុះបណ្តាល និងហ្វឹកហ្វឺន ដល់កងកម្លាំងកម្ពុជាបន្ថែមទៀតទៅអនាគត៕