ឃើញ​សំបុត្រ​របស់​លោកត្រាំ​ហើយ ប្រធានាធិបតី​តួកគី នឹង​ចុកចាប់

  • 2019-10-17 03:52:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សំបុត្រ​មួយដែល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ផ្ញើ​ទៅកាន់​ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan គឺ​មានការសរសេរ​ស្តីបន្ទោសធ្ងន់ៗ មិនតែប៉ុណ្ណោះ​លោកត្រាំ​បាន​ប្រើពាក្យ​មិនសមរម្យ​ទៀតផង។ សំបុត្រ​នេះ​ត្រូវបាន​ចុះហត្ថលេខាកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ​២០១៩ ប៉ុន្តែទើបតែបែកធ្លាយនៅលើបណ្តាញសង្គមទ្វីតធើ នៅថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩។

លោក​ត្រាំ បាន​សរសេរ​យ៉ាង​ដូច្នេះថា៖

«អ្នក​មិនចង់​ទទួល​ខុសត្រូវ​ចំពោះ​ការ​សម្លាប់មនុស្ស​រាប់ម៉ឺននាក់ ហើយ​ខ្ញុំ​មិនចង់​ទទួល​ខុសត្រូវ​ចំពោះ​ការ​បំផ្លាញ​សេដ្ឋកិច្ច​របស់​តួកគីឡើយ»។

«ខ្ញុំ​បាន​ធ្វើ​ការយ៉ាងលំបាក​ក្នុងការ​ដោះស្រាយ​បញ្ហា​របស់​អ្នក។ កុំធ្វើឱ្យ​ពិភពលោក​ធ្លាក់ចុះ។ អ្នកនឹង​អាច​ធ្វើការដោះស្រាយ​បាន​យ៉ាងល្អ។ មេបញ្ជាការ Mazloum (មេដឹកនាំយោធាឃឺដ) មាន​ឆន្ទៈ​ចង់​ចរចា​ជាមួយ​អ្នក ហើយ​គាត់​នឹង​ធ្វើសម្បទាន​នូវអ្វី​ដែលពួកគេ​មិនដែល​ធ្វើពីមុនមកឡើយ»។

«ប្រវត្តិសាស្រ្ត​នឹង​សរសេរពី​អ្នកនូវរឿងល្អៗ ​ប្រសិន​បើ​អ្នក​ដោះស្រាយ​បាននូវបញ្ហានេះ ដោយ​មធ្យោបាយត្រឹមត្រូវ និង​មនុស្សធម៌។ កុំធ្វើជាមនុស្សអាក្រក់ កុំធ្វើជាមនុស្សឆ្កួត»។

ការ​ផ្ញើសំបុត្រនេះ ក្រោយពេល​ដែល​អាមេរិក បាន​ដកទ័ព​ចេញពី​ភាគខាងជើងស៊ីរី ដែលបណ្តាល​ឱ្យ​ពួកឃឺដ ត្រូវ​ទទួលរងការ​វាយប្រហារពី​កងទ័ពតួកគី។ ឃឺដ គឺជាដៃគូដ៏សំខាន់​របស់​អាមេរិក នៅមជ្ឈិមបូព៌ា ក្នុងនោះពីឆ្នាំ២០០៣ ដល់ ២០១៧ ក្រុមនេះ បាន​ជួយ​អាមេរិក ទម្លាក់​របប​សាដាម ហ៊ូសេន ប្រឆាំងក្រុម​អាល់កៃដា និង​វាយបណ្តេញ​ក្រុម IS ចេញពីភាគខាងជើងអ៊ីរ៉ាក់ និងស៊ីរី៕

ចុចអាន៖

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

;