ប្រតិភូសភាកម្ពុជាប្រាប់ IPU ពីការជ្រៀតពីមហាអំណាចមួយចំនួនក្នុងកិច្ចផ្ទៃក្នុងកម្ពុជា
- 2019-10-17 04:44:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រតិភូសភាកម្ពុជាប្រាប់ IPU ពីការជ្រៀតពីមហាអំណាចមួយចំនួនក្នុងកិច្ចផ្ទៃក្នុងកម្ពុជា
ចន្លោះមិនឃើញ
លោកស្រី ឃួន សូដារី អនុប្រធានទី២ នៃរដ្ឋសភាកម្ពុជា បានបង្ហាញពីការព្រួយបារម្ភចំពោះសន្តិភាព ស្ថិរភាព ដែលកម្ពុជារកបានដោយលំបាកមកទល់ពេលនេះ ហាក់បីដូចជានៅតែផុយស្រួយ និងងាយរងគ្រោះ ដោយសារតែជួបប្រទះនឹងបញ្ហាប្រឈមដែលមានឬសគល់ពីការកើនឡើងនៃនយោបាយជ្រុលនិយម និងអ្នកនយោបាយប្រជាភិថុត ក៏ដូចជាការជ្រៀតចូលពីប្រទេសមហាអំណាច ទៅក្នុងកិច្ចផ្ទៃក្នុងរបស់កម្ពុជា។ ការថ្លែងបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងមហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភា IPU។
លោកស្រីបានគូសបញ្ជាក់ថា បើទោះបីជាប្រទេសរបស់យើងកំពុងរងសម្ពាធពីការគំរាមកំហែង ដែលត្រូវបានដាក់ទណ្ឌកម្មតាមរយៈការប្រើប្រាស់លេសនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ជំហររួមជាមួយប្រជាជនកម្ពុជាគ្រប់កាលៈទេសៈទាំងអស់។
លោកស្រី ឃួន សុដារី បានលើកឡើងពីសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ ដោយផ្អែកលើវិធានច្បាប់ និងជំរុញការពង្រឹងប្រព័ន្ធពហុភាគីក្នុងការកសាងសណ្តាប់ធា្នប់អន្តរជាតិសម្រាប់រដ្ឋទាំងអស់ដោយមិនគិតពីទំហំ ទ្រព្យសម្បត្តិ និងកម្លាំងរបស់រដ្ឋនីមួយៗ។ ប្រទេសនីមួយៗមាននូវប្រពៃណី ផលប្រយោជន៍សន្តិសុខ និងបំណងប្រាថ្នារបស់គេផ្ទាល់ខ្លួន។
ដោយឡែក ចំពោះប្រទេសកម្ពុជា បើទោះបីជារដ្ឋតូចមួយក៏ដោយ ក៏កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវតម្លៃ និងគោលការណ៍អន្តរជាតិ ហើយបានប្តេជ្ញាចិត្ត និងធ្វើការងារយ៉ាងសកម្មក្នុងការជម្រុញនូវប្រព័ន្ធពហុភាគី ដែលមានភាពបើកចំហរ បរិយាប័ន្ន មានប្រសិទ្ធិភាព និងដោយផ្អែកលើវិធានច្បាប់។ នេះជាការលើកឡើងបន្ថែមរបស់អនុប្រធានទី២ នៃរដ្ឋសភា៕