អគ្គមេបញ្ជាការកងទ័ព​កូរ៉េថា ទំនាក់​ទំនង​កងទ័ពកម្ពុជា-កូរ៉េកាន់តែជិតស្និទ្ធ

  • 2019-10-18 03:55:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយឧត្តមសេនីយ៍ ប៉ាក ហានគី (Park Han Ki) អគ្គមេបញ្ជាការ កងទ័ពកូរ៉េ បាន​ទទួល​ជួប​ពិភា​ក្សា​ការងារ​ជាមួយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេ​បញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៩ នៅទីបញ្ជាការអគ្គបញ្ជាការ កង​ទ័ព​កូរ៉េ ។

ក្នុង​ជំនួបនេះ នាយឧត្តមសេនីយ៍ ប៉ាក ហានគី បាន​សម្ដែង​ក្តីសប្បាយ​រីករាយ​ដែល​ឃើញ​ការ​អភិវឌ្ឍ​រីកចម្រើន​ឥត​ឈប់​ឈររបស់ប្រទេសកម្ពុជា និងការពង្រឹងទំនាក់ទំនងរវាងប្រទេសជាតិទាំងពីរ ជា​ពិសេស​ការ​ផ្លាស់ប្តូរទស្សនកិច្ច របស់ប្រមុខរដ្ឋ និងរដ្ឋាភិបាល។

នាយឧត្តមសេនីយ៍ បានបន្តថា ក្រោមការផ្តួចផ្តើមគំនិតថ្មី របស់​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា​នោះ​ទំនាក់ទំនងកងទ័ពនៃប្រទេសទាំងពីរកាន់តែជិតស្និតគ្នា ហើយកងទ័ពកូរ៉េ នឹង​បន្ត​ពង្រឹង​កិច្ច​សហការ​ជាមួយកងទ័ពកម្ពុជាទៅថ្ងៃអនាគត។

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានរំលឹកពីទំនាក់ទំនងការទូតកម្ពុជា និងកូរ៉េ ជា​ពិសេស​ចាប់​ពី​ឆ្នាំ ១៩៩៧ មក ប្រទេស និងប្រជាជនទាំងពីរជាតិសាសន៍ បានយោគយល់ និងជួយគ្នា ស្ទើរ​គ្រប់​វិស័យ នៅ​ប្រទេសកម្ពុជា មានប្រជាជនកូរ៉េរស់នៅ ឯនៅប្រទេសកូរ៉េ ក៏​មាន​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ផង​ដែរ។

ក្នុងវិស័យការពារជាតិ ប្រទេសកូរ៉េ ក៏បានរួមចំណែកក្នុងការអភិវឌ្ឍ តាម​រយៈ​ការ​បណ្តុះ​បណ្តាល ហ្វឹកហ្វឺន និងជំនួយមធ្យោបាយ សំភារ:បចេ្ចកទេសមួយចំនួនកន្លងទៅ។ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជឿជាក់ថា ប្រទេសទាំងពីរ នឹងបន្តសហការបន្ថែមទៀតនៅពេលអនាគត៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;