សម្តេច ហ៊ុន សែន និង​ប្រធានាធិបតី​ឥណ្ឌូ​ណេស៊ី គាំទ្រ​ឱ្យ​ប្រទេស​១ទៀត ក្លាយ​ជា​សមាជិក​អាស៊ាន

  • 2019-10-21 01:21:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលជួប​ជូនពរ និងពិភាក្សា​ការងារ​ដោយផ្ទាល់​ជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី ក្នុង​ដំណើរ​អញ្ជើញ​ចូលរួម​ពិធីស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​រូបនេះ នៅក្រុងហ្សាការតា កាលពី​ព្រឹក​ថ្ងៃទី២០ ខែ​តុលា ឆ្នាំ២០១៩។​

នៅក្នុង​ជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើង​ពី​បញ្ហា​របស់​ទីម័រ​ខាងកើត ​ដែលចង់ក្លាយ​ជា​សមាជិក​អាស៊ាន​ផងដែរ។ សម្តេច​បានថ្លែង​បង្ហាញក្តី​សង្ឃឹម​ថា ប្រទេស​សមាជិក​អាស៊ានទាំងអស់​នឹង​សម្រេច​ពីការចង់​ក្លាយជា​សមាជិក​អាស៊ាន​របស់​ប្រទេស​ទីម័រ​ខាងកើត នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នាទីក្រុង​បាងកក នៅចុង​ឆ្នាំ​នេះ។

សម្តេច​តេជោ បានថ្លែង​ថា ប្រទេស​ទីម័រខាងកើត បានខិតខំ​គ្រប់លទ្ធភាព​ដើម្បីក្លាយជា​សមាជិក​អាស៊ាន ជាពិសេស​បាន​បើកស្ថាន​ទូត​នៅប្រទេស​ទាំង​១០ នៃ​សមាជិក​អាស៊ាន។ សម្តេច​សង្ឃឹមថា លោក​ប្រធានាធិបតី​នឹងគាំទ្រ​ប្រទេសទីម័រ​ជាសមាជិក​របស់​អាស៊ាន។

លោក ចូកូ វីដូដូ គាំទ្រ​ការលើក​ឡើង​របស់​សម្តេច ហ៊ុន សែន ក្នុងការ​អនុញ្ញាត​ឱ្យទីម័រ​ខាងកើត​ក្លាយជា​សមាជិក​ទី១១ របស់​អាស៊ាន ហើយ​ឥណ្ឌូណេស៊ី​គាំទ្រ​ប្រទេស​នេះ។ លោក​ប្រធានាធិបតី បានបញ្ជាក់​ថា ជារឿងដ៏ល្អ​សម្រាប់​ការអនុញ្ញាតឱ្យទីម័រ​ក្លាយជា​សមាជិក​អាស៊ាន៕

អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

អត្ថបទថ្មី
;