Man Utd ធ្វើឱ្យ Liverpool បាត់បង់​កំណត់ត្រា​ដ៏សំខាន់​ជាប្រវត្តិសាស្រ្ត​មួយ

  • 2019-10-21 01:46:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បិសាច​ក្រហម​ Manchester United បាន​ប្រកួត​ត្រឹមស្មើ​ហង្សក្រហម Liverpool ដោយ​លទ្ធផល ១-១ នៅ Premier League សប្តាហ៍ទី៩ កាលពីយប់មិញ។

ក្រុមម្ចាស់ផ្ទះ Man Utd បាននាំមុខមួយគ្រាប់មុននៅនាទី៣៦ ដោយ Marcus Rashford។ រហូតដល់នាទី៨៥ ទើបក្រុមភ្ញៀវ​វាយបក​តាមស្មើ​បាន១គ្រាប់វិញដោយ Adam Lallana។ លទ្ធផលនេះ បាន​ធ្វើឱ្យ​ Liverpool បន្តភាពមិនចាញ់​ក្នុងរដូវកាលថ្មីនេះ ប៉ុន្តែ​បាន​បង្អាក់ដំណើរ​ហង្សក្រហម​ មិន​ឱ្យទទួលបាន​កំណត់ត្រាឈ្នះ ១៨ប្រកួតជាប់ៗគ្នា​ជាលើកដំបូង​នៅ​ក្នុង​ក្របខណ្ឌនេះ។

៩ប្រកួតមកនេះ Liverpool បន្តឈរលើកំពូល​តារាង មាន ២៥ពិន្ទុ តាមពីក្រោយដោយ Manchester City ដែលមាន ១៩ពិន្ទុ។ ចំណែក Man Utd ឡើងមកលេខ១៣ មាន ១០ពិន្ទុ៕

សូម​ទស្សនាវីដេអូ៖

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;