​ក្លឹប ៣ មាន​កីឡាករ​ជាប់​បេក្ខភាព​ Ballon d'Or 2019 ច្រើន​ជាង​គេ

  • 2019-10-22 07:38:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​បេក្ខភាព​ទាំង ៣០រូប ដណ្ដើម​ពាន​រង្វាន់ Ballon d'Or ឆ្នាំ២០១៩ របស់ទស្សនាវដ្ដី France Football ត្រូវ​បាន​បញ្ចេញ​ឲ្យដឹងហើយ។ ក្នុង​ចំណោម​បេក្ខភាព​ទាំង ៣០រូបនោះ មាន​កីឡាករ​សញ្ជាតិ​ហូឡង់​ច្រើន​ជាងគេ ពោល​គឺចំនួន ៥ នាក់ តាម​ពី​ក្រោយ​ដោយ​បារាំង (៤) ព័រទុយហ្គាល់ (៣) និងប្រេស៊ីល (៣)។ ក្នុង​នោះ​គេ​ចំនួន​​បេក្ខភាព​មក​ពី​ក្លឹប ៣ ដែល​មាន​ចំនួន​ច្រើន​ជាង​គេ​គឺ Liverpool , Manchesteter City និង Barcelona។

កីឡាករ​មក​ពី​ក្លឹប​ Liverpool ​មាន​ដូច​ជា អ្នក​ចាំ​ទី Alisson ​ខ្សែ​ការពារ​ Virgil van Dijk  ខ្សែ​បម្រើ Trent Alexander-Arnold និង Georginio Wijnaldum ព្រម​នឹង​ខ្សែ​ប្រយុទ្ធ Sadio Mane,Mohamed SalahS និង Roberto Firmino សរុប ៧ នាក់។

កីឡាករ​​មក​ពី​ក្លឹប Barcelona មាន​ដូច​ជា ​អ្នក​ចាំទី Marc-André ter Stegen ខ្សែ​ការពារ​ ខ្សែ​បម្រើ Frenkie de Jong ខ្សែ​ប្រយុទ្ធ Antoine Griezmann និង Lionel Messi ព្រម​ជាមួយ​នឹង​ខ្សែ​ប្រយុទ្ធ​(ស្រី) Lieke Martens ជាប់​បេក្ខភាព​ផ្នែក​នារី សរុប ៥ នាក់។

ចំណែក​មក​ពី​ក្លឹប Manchester City មានដូចជា ​​ខ្សែ​បម្រើ Kevin De Bruyne ​ខ្សែ​ប្រយុទ្ធ Riyad Mahrez , Sergio Aguero និង Raheem Sterling សរុប ៤ នាក់។

រូបភាព៖ Goal

ក្រៅ​ពី​នោះ​ភាគ​ច្រើន​មាន ២ រូប​មក​ពី Juventus គឺ ខ្សែ​ការពារ​ Matthijs de Ligt ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ។ Tottenham Hotspur មាន ២ រូបគឺ អ្នកចាំទី Hugo Lloris និងខ្សែប្រយុទ្ធ Heung-min Son។ រីឯ Ajax ក៏ ២ រូបដែរគឺ ខ្សែបម្រើទាំង ២ Donny van de Beek និង Dusan Tadic។ ចំណែកកីឡាករតែមួយរូបគត់មកពីក្លឹប Napoli គឺខ្សែការពារ Kalidou Koulibaly (សេណេហ្គាល់) , Pierre-Emerick Aubameyang (ហ្គាបុង) ខ្សែប្រយុទ្ធក្លឹប Arsenal និងខ្សែប្រយុទ្ធ Kylian Mbappe របស់ PSG។

ពាន​រង្វាន់ Ballon d'Or

អ្នកកាសែត ១៧៦រូប ដែលត្រូវ​បាន​ជ្រើសរើស​ដោយទស្សនាវដ្ដី France Football គឺជា​អ្នកបោះឆ្នោត​សម្រេច។ អ្នកកាសែត​ម្នាក់ៗ នឹងជ្រើសរើស​បេក្ខភាព ៥រូប ដោយជម្រើសទី១ ទទួលបាន ៦ពិន្ទុ, ជម្រើសទី២ ទទួលបាន ៤ពិន្ទុ, ជម្រើសទី៣ ទទួលបាន ៣ពិន្ទុ ជម្រើសទី៤ ទទួលបាន ២ពិន្ទុ និងជម្រើសទី៥ ទទួលបាន ១ពិន្ទុ។

បេក្ខភាព​ដែលឈ្នះ (ទទួលពិន្ទុច្រើនជាងគេ) នឹងត្រូវប្រកាសឲ្យដឹង​នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ នាទីក្រុងប៉ារីស ប្រទេស​បារាំង៕

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;