Barcelona ​លេង​ឈ្នះ​ក្រុម​មក​ពីសាធារ​ណរដ្ឋឆែក ​តែ​កីឡាករ​ម្នាក់​ជាប់​កំណត់​ត្រា​អាក្រក់

  • 2019-10-24 02:21:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម FC Barcelona ​កីឡាករ Luiz Suarez ​បាន​បង្ហាញ​ខ្លួន​​នៅ​ជម្រើស ១១ នាក់​ដំបូង​គ្រា​ដែល​ក្រុម​ត្រូវ​ប៉ះ​ជាមួយ​ Slavia Prague បញ្ចប់ដោយលទ្ធផល ២-១ នៅទឹកដី Sinobo Stadium(សាធារ​ណៈរដ្ឋឆែក) ​​​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល UCL យប់​មិញ​នេះ។

Messi រកបានគ្រាប់នាំមុខនាទី ៣ បញ្ជូនដោយ Arthur /washingtonpost
២ គ្រាប់ដ៏សំខាន់នេះរកបានដោយកីឡាករ Lionel Messi តាំងពីនាទី ៣ និងមួយគ្រាប់តាមស្មើដោយកីឡាករ Jan Boril នាទី ៥០ រហូតដល់បាល់ចូលទីខ្លួនឯងនៅនាទី ៥៧ ដែលភ្លាត់ដោយកីឡាករ Peter Olayinka របស់ Slavia ជួយឲ្យ Barcelona យកបាន ៣ ពិន្ទុឡើងឈរលេខ ១ ក្នុងពូលមាន ៧ ពិន្ទុ(ឈ្នះ ២ ស្មើ ១) ខណៈដែល Inter ឈ្នះ Borussia Dortmund ២-០ ឈរលេខ ២ ក្នុងពូលមាន ៤ ពិន្ទុ។

យ៉ាងណាមិញកំណត់ត្រាមិនល្អរបស់ Luiz Suarez គឺជាខ្សែប្រយុទ្ធជួរមុខ ដែលចូលលេង ១៩ ប្រកួតស៊ុតបានដល់ ៥៧ ជើង(ត្រូវគោលដៅ) តែខកខានមិនអាចរកគ្រាប់បាល់ឲ្យក្លឹប ពេលប្រកួតក្រៅដីគិតតាំងពីខែកញ្ញាឆ្នាំ ២០១៥ គ្រាដែលក្រុមឈ្នះ ROMA មកម្ល៉េះ៕

សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

Luiz Suarez ព្យាយាមរកគ្រាប់បាល់យប់មិញ /twitter

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;