ស្តេចថៃ ដកតំណែង​មន្រ្តី​រាជវាំង​ជាន់ខ្ពស់ ៦រូប

  • 2019-10-24 02:38:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រះ​មហាក្សត្រ​ថៃ មហាវជ្ជរ៉ាឡុងកន បាន​ដក​តំណែង​មន្រ្តី​រាជវាំង​ជាន់​ខ្ពស់​ចំនួន​៦រូប ដែល​បាន​ប្រព្រឹត្ត​ «សកម្មភាព​អាក្រក់»។ នេះបើតាមការ​ប្រកាស​របស់​រាជវាំងថៃ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ​២០១៩ គឺមួយថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ស្តេចអង្គនេះ ដកតំណែង​ទាំងអស់​របស់ស្នំ Sineenat Wongvajirapakdi ដោយចោទថា គ្មានភាព​ស្មោះត្រង់។

ក្នុងរាជកិច្ច​បាន​បញ្ជាក់ថា៖ «ពួកគេ (មន្រ្តីទាំង៦​រូប) បាន​បំពាន​ច្បាប់​វិន័យ​យ៉ាងធ្ងន់ធ្ងរ​នូវទង្វើ​ដ៏អាក្រក់​របស់ពួកគេ ដោយ​យក​មុខតំណែង​ផ្លូវការ​ ជញ្ជក់​ផលប្រយោជន៍ផ្ទាល់ខ្លួន ឬឱ្យ​ផ្តល់ប្រយោជន៍​ឱ្យអ្នកដទៃ»។

មន្រ្តីជាន់ខ្ព​ទាំង​៦រូបដែល​សុទ្ធតែយោធា​ការពារ​សន្តិសុខ​ក្នុងរាជវាំង​រួមមាន៖

១. Sakolket Chantra

២. Khun Tharinee Rodson

៣. Khunying Thidarat Thamraksa

៤. Warinporn Kanisornsophon

៥. Peera Mongkolchairerk

៦. Chayanan Pangsang៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;