កូនស្រី​លោក​ដូណាល់ ត្រាំ ថាបើ​ចង់​រកស៊ីជាមួយ​អាមេរិក ប្រទេស​កំពុង​អភិវឌ្ឍ​ន៍ ត្រូវតែ​ធ្វើរឿង​មួយ​នេះ​សិន

  • 2019-10-24 08:07:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទីប្រឹក្សា​សេតវិមាន អ្នកស្រី Ivanka Trump បាន​ថែ្លងថា ប្រទេស​កំពុងអភិវឌ្ឍន៍​ដែលចង់​ធ្វើជំនួញ ជាមួយ​អាមេរិក ដាច់ខាត​ត្រូវ​បង្កើន​អំណាច​ដល់​ស្រ្តី ហើយ​ផ្តល់​ឱ្យ​ពួកគេ​ចូលរួម​ក្នុង​កម្លាំងពលកម្ម ការ​អប់រំ និង​ការ​ការពារ​ស្របច្បាប់។ ការ​លើកឡើង​នេះ ធ្វើឡើង​ក្នុង​អំឡុងកិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​ IMF/World Bank នៅក្រុងវ៉ាស៊ីងតោន កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន។

កូនស្រី​ប្រធានាធិបតី​អាមេរិក​រូបនេះ បាន​គូស​បញ្ជាក់​ថា ការ​វិនិយោគ​នៅក្នុង​ស្រី្ត និង​ការភ្ជាប់​ស្ត្រី​កាន់តែ​ច្រើន​ក្នុងកម្លាំង​ពលកម្ម មិន​មែន​តែជារឿង​ត្រឹមត្រូវ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វាក៏ល្អ​ប្រសើរ​ផងដែរ​ក្នុង​អាជីវកម្ម។

គោលដៅ​របស់​អ្នកស្រី Ivanka Trump គឺ​ជំរុញ​សហគ្រិនភាព​ជាស្រ្តី នៅ​តាម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ជាមួយ​នឹង​មូលនិធិ ២,៦ពាន់​លាន​ដុល្លារ។

អាមេរិក បាន​ចូលរួម​វិភាគទាន ៥០លាន​ដុល្លារ ក្នុង​គម្រោង​មួយ​ហៅថា We-Fi program ដើម្បី​ជួយ​ដល់ស្រ្តី​ក្នុងប្រទេស​ដែលស្ត្រី​ត្រូវបាន​គេរើសអើង​ មិន​ផ្តល់ប្រាក់កម្ចី ក្នុងការ​ចាប់ផ្តើម​ធ្វើអាជីវកម្ម។ តាមរយៈ​គម្រោងនេះ គេជឿថា​នឹង​ផ្តល់ការ​គាំទ្រ​ដល់ស្រ្តីប្រមាណ ១០ម៉ឺន​នាក់ នៅទូទាំង​ពិភពលោក ក្នុងការ​បើកដំណើរការ​អាជីវកម្ម៕

ប្រភព៖ Washington Examiner ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;