នាយក​ក្រុមហ៊ុន​ជប៉ុន៖ គ្រាប់​ស្វាយចន្ទី​កម្ពុជា មាន​រសជាតិ​ឆ្ងាញ់ជាង​វៀតណាម ប៉ុន្តែខ្វះ​ខាត​ចំណុច​នេះ

  • 2019-10-25 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Murayama Tsetuo នាយក​ក្រុមហ៊ុន​ជប៉ុន Top Planning Japan Co., Ltd បាន​បញ្ជាក់​ថា ក្រុមហ៊ុន​បានធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​សក្តានុពល​ដំណាំ​ស្វាយចន្ទី​កម្ពុជា ហើយលទ្ធផល​នៃការ​សិក្សា​គឺបានធ្វើតេស្ត​សាកល្បង​រសជាតិ​គ្រាប់ស្វាយ​ចន្ទីផលិតនៅកម្ពុជា​ដោយប្រជាជន​ជប៉ុនបង្ហាញ​ថា គ្រាប់ស្វាយ​ចន្ទីកម្ពុជា​មានរសជាតិឆ្ងាញ់ជាង​គ្រាប់ស្វាយចន្ទីរបស់​វៀតណាម ឥណ្ឌា និង​អាហ្វិក។ ប៉ុន្តែ ជារួម​គុណភាព អនាម័យ បរិមាណ​ផលិត ការ​ប្រើប្រាស់​បច្ចេកវិទ្យាដាំដុះ និង​កែច្នៃ​ផលិតផល​គ្រាប់ស្វាយ​ចន្ទី​នៅមាន​កម្រិត​នៅឡើយ។

ការ​ថ្លែងរបស់​នាយកក្រុមហ៊ុន​ខាងលើនេះ ធ្វើឡើងក្នុងជំនួប​ជាមួយលោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ​២០១៩ នៅទីស្តីការក្រសួង។

លោកបន្តថា កត្តាអវិជ្ជមានទាំងនេះ ធ្វើឲ្យក្រុមហ៊ុន​មានឆន្ទ:​ចង់បង្កើតរោងចក្រ​កែច្នៃ​គ្រាប់ស្វាយ​ចន្ទីកម្ពុជា​ កម្រិត​ស្តង់ដារ​អន្តរជាតិ ធ្វើយ៉ាងណា​កាត់បន្ថយ និងឈាន​ទៅលុប​បំបាត់​ចំណុច​អវិជ្ជមាន​ទាំងនេះ ដើម្បី​ឈាន​ទៅលើក​កម្ពស់​បរិមាណ​គុណភាព និង​អនាម័យ​គ្រាប់​ស្វាយចន្ទី​កម្ពុជា ឲ្យស្ថិត​ក្នុង​ចំណាត់ថ្នាក់​ពិភពលោក​នាពេល​អនាគត។

ជាមួយគ្នា​នេះ លោកបាន​ធ្វើការ​ស្នើសុំ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​​លោក​រដ្ឋមន្រ្តី​ជួយផ្តល់​កិច្ចសហការ និងណែនាំ​បន្ថែម​ធ្វើយ៉ាងណា​ ឲ្យ​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយ​ចន្ទីកម្ពុជា នាពេល​អនាគត​ឲ្យទទួល​បាន​ជោគជ័យ​តាម​ការ​គ្រោងទុក។ ក្រៅពី​គ្រាប់​ស្វាយចន្ទី ក្រុមហ៊ុន​ក៏ចាប់​អារម្មណ៍​ផងដែរ​លើការ​ដាំដុះ និង​កែច្នៃ​សណ្តែក​ផ្កាយ ការចិញ្ចឹម​ឃ្មុំ​ក្នុង​ចំការ​ស្វាយ​ចន្ទី និង​ការ​ចិញ្ចឹម​ជ្រូក​សាច់​សរីរាង្គ​ផងដែរ។

ជាការ​ឆ្លើយតប លោក វេង សាខុន បាន​ស្វាគមន៍​ចំពោះ​លទ្ធផល​នៃការ​សិក្សា ជាពិសេស​គំនិតផ្តួចផ្តើម​លើការវិនិយោគរោងចក្រ​កែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា​នាពេលអនាគត​ដ៏ខ្លី​ខាងមុខ។ គម្រោងនេះ​គឺស្របនឹង​គោលនយោបាយ​របស់​ក្រសួង​ដែលបាននឹង​កំពុង​ខិតខំជំរុញ​ផលិតភាព​ផលិតកម្ម​ឲ្យមា​នលក្ខណ:​ល្អប្រសើរ​ទាំង​បរិមាណ គុណភាព និង​អនាម័យ តាមរយ:​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍ និង​សហគមន៍​កសិកម្ម​ដោយ​អនុវត្ត​តាម​អភិក្រម "រដ្ឋ ឯកជន ដៃគូ​អភិវឌ្ឍ និងសហគមន៍​កសិកម្ម" ដោយប្រើប្រាស់​បច្ចេកវិទ្យា​ដាំដុះ កែច្នៃ វេចខ្ចប់​ទាន់​សម័យ សំដៅលើក​កម្ពស់តម្លៃ​បន្ថែម កាត់បន្ថយ​ការនាំចេញ​វត្ថុធាតុ​ដើម៕

អត្ថបទ និងរូបថត៖ ក្រសួងកសិកម្ម

អត្ថបទពេញនិយម
;