ហុងគ្រី បន្តគាំទ្ររឿង EBA និងជួយដោះស្រាយបញ្ហាទឹកស្អាត និងសំណល់រឹង និងរាវ កម្ពុជា

  • 2019-10-28 11:46:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីនៃហុងគ្រីបានធ្វើការអះអាងថា ហុងគ្រី នៅតែបន្តគាំទ្រកម្ពុជា និងស្នើសុំសហភាពអឺរ៉ុបមិនឱ្យមានការដកហូត EBA ពីកម្ពុជា នឹងផ្ដល់ជូននូវអ្នកបច្ចេកវិទ្យានិងដំណោះស្រាយដើម្បីដោះស្រាយបញ្ហាទឹកស្អាត,បញ្ហាសំណល់រឹង,សំណល់រាវនៅកម្ពុជា។ លោក យ៉ាណូស អាឌ័រ បានធ្វើការអះអាងបែបនេះនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានាល្ងាចថ្ងៃទី ២៨ ខែ តុលានៅវិមានសន្តិភាព ។

លោកយ៉ាណូស អាឌ័រ (Janos Ader) ប្រធានា ធិបតីហុងគ្រីបានលើកឡើងសារជាថ្មីទៀតថា ប្រទេសហុងគ្រីនៅតែបន្តគាំទ្រកម្ពុជា និងស្នើសុំមិនឱ្យសហភាពអឺរ៉ុបមានការដកហូត EBA ពីកម្ពុជា។ ជាមួយ គ្នានេះលោកប្រធានាធិបតីនឹងបញ្ជូនអ្នកជំនាញការរបស់ហុងគ្រីដើម្បីមកជួយកម្ពុជាក្នុងការសិក្សាលើបញ្ហាទឹកស្អាត,លើបញ្ហាសំរាម,ទាំងសំរាមរឹង និងសំណល់រាវនិងបញ្ហាផ្សេងៗទៀតដើម្បីជំរុញការអភិវឌ្ឍកម្ពុជារយៈពេលវែង ទាំងសង្គម ទាំងធនធានមនុស្សទាំងសុខភាពប្រជាជន ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោក យ៉ាណូស អាឌ័រ ចំពោះអ្វីដែលលោកបានលើកឡើង ។ សម្ដេចបានមាន ប្រសាសន៍ថានេះជាជំនួបលើកទី៣ ក្នុងរយៈពេលតែ ៦ ខែនេះគឺជាការតភ្ជាប់ទំនាក់ទំនងឡើងវិញនិងពង្រឹងទំនាក់ទំនង កម្ពុជា និង ហុងគ្រី មានរយៈ ពេល ជាង ៦0 ឆ្នាំមកហើយ ។ ពីនោះទៅទៀតសម្ដេចតេជោក៏បានជម្រាបជូនលោកប្រធានាធិបតីអំពីប្រវត្តិសាស្ត្រសង្ខេបរបស់កម្ពុជាដែលកន្លងមកតែងតែមាន ការបែកបាក់គ្នាហើយរហូតមកដល់ប៉ុន្មានឆ្នាំក្រោយនេះកម្ពុជាទទួលបានសុខសន្តិភាពនិងស្ថេរភាពពេញលេញថែមទាំងមានកំណើនសេដ្ឋកិច្ចមិនតិច ជាង ៧ ភាគរយក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកនេះ ។ សម្ដេចតេជោក៏បានថ្លែងអំណរគុណជូនចំពោះហុងគ្រីដែលបានផ្ដល់នូវការគាំទ្រដល់កម្ពុជា ជាពិសេសលើឯកសារដែលបានចុះហត្ថលេខាកន្លងមកនោះគឺគម្រោងតេជោភូមិ១០០,សកម្មភាពដោះមីនដើម្បីជំរុញនៅកម្ពុជាដែលជាប្រទេសគ្មានមីននៅ ឆ្នាំ ២០២៥ និងផ្ដល់អាហារូបករណ៍ជូនដល់សិស្សកម្ពុជាចំនួន ១៥នាក់ក្នុង១ឆ្នាំ ៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;