ទីបំផុត! នាយករដ្ឋមន្ត្រីលីបង់ យល់ព្រមចុះចេញពីតំណែង ក្រោយផ្ទុះបាតុកម្មទូទាំងប្រទេសជិត ២សប្ដាហ៍

  • 2019-10-30 00:43:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយករដ្ឋមន្ត្រី​លីបង់​លោក Saad Hariri បាន​ប្រកាស​ជា​ផ្លូវ​ការកាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ ​ពី​ការ​លាលែង​ពី​តំណែង​របស់​ខ្លួន​ ក្រោយ​ពេល​ដែល​បាតុករ​ធ្វើ​ការ​តវ៉ា​ទូទាំង​ប្រទេស​អស់​រយៈ​ពេល​ជិត​ពីរ​សប្ដាហ៍។

ក្រោយ​កាន់​តំណែង​អស់​រយៈ​ពេល​ពីរ​ឆ្នាំ លីបង់​ក្រោម​ការ​ដឹក​នាំ​របស់​លោក Saad Hariri បាន​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិសេដ្ឋកិច្ចជាបន្ដបន្ទាប់, បំណុល​វ័ណ្ឌក និង​ទំនិញ​ឡើង​ថ្លៃ​ជា​គំហុក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ ប្រជាពល​រដ្ឋ​កាន់​តែ​ផ្ទុះ​កំហឹង​ខ្លាំង ហើយ​នាំ​គ្នា​ចេញ​តវ៉ា​ទូទាំង​ប្រទេស ក្រោយ​រដ្ឋាភិបាល​ចេញ​ច្បាប់​យក​ថ្លៃ​ពន្ធ​លើ​ការ​ទូរសព្ទ​តាម​កម្មវិធី Whasapp កាល​ពី​ថ្ងៃ​ទី ១៧​កន្លង​ទៅ។ ប្រទេសលីបង់​ទាំង​មូល ត្រូវ​បាន​ជាប់​គាំង​ចាប់​តាំង​ពី​ថ្ងៃ​ផ្ទុះ​ការ​តវ៉ា​នោះ​មក។ ធនាគារ​និង​សាលារៀន ត្រូវ​បាន​បិទ​អស់​រយៈ​ពេល ១២​ថ្ងៃ ខណៈ​ដែល​ក្រុម​អ្នក​តវ៉ា​បិទ​ផ្លូវ​ធំៗ​នៅ​ទូទាំង​ប្រទេស។

នាយករដ្ឋមន្ត្រី​លីបង់​លោក Saad Hariri

ក្រោយ​ការ​ប្រកាស​លាលែង​តំណែង​របស់​នាយករដ្ឋមន្ត្រី​ខាង​លើ ប្រជាជន​នាំ​គ្នា​សម្ដែង​ការ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង និង​ធ្វើ​ការ​អបអរសាទរទូទាំងប្រទេស៕

ប្រភព៖ rappler ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី
;