រក​ឃើញ​សព​ស្រ្តី​ជនជាតិ​អង់គ្លេស​ដែល​បាត់​ខ្លួន​នៅ​កោះ​រ៉ុង​

  • 2019-10-31 09:31:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព័ត៌មាន​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុករបស់​លោក​ឧកញ៉ា​ ទៀ វិចិត្រ នារសៀល​នេះ​បាន​ឲ្យ​ដឹង​ថាទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ សហការជាមួយនឹងក្រុមហ៊ុន ជី ធី វី ស៊ី ស្ពីតប៊ូត កម្ពុជា បានស្វែងរកស្រ្ដីជនជាតិអង់គ្លេសដែលមានឈ្មោះ Amelia Bambridge នោះ ​បាន​ប្រ​ទះឃើញ​សាកសព​របស់នាង​នៅថ្ងៃនេះ។

(រូបភាព៖ ហ្វេស​ប៊ុក​ឧកញ៉ា ទៀ វិចិត្រ)
លោក​ឧកញ៉ា​សរសេរថា៖ «រកឃើញហើយ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ សហការជាមួយនឹងក្រុមហ៊ុន ជី ធី វី ស៊ី ស្ពីតប៊ូត កម្ពុជា បានស្វែងរកស្រ្ដីជនជាតិអង់គ្លេសដែលមានឈ្មោះ Amelia Bambridge អស់រយៈពេល៧ថ្ងៃមកដល់ថ្ងៃ៣១ខែតុលា ឆ្នាំ២០១៩​នេះ បានជួបប្រទះឃើញសាកសព ស្រ្ដីរងគ្រោះអណ្ដែតនៅលើផ្ទៃសមុទ្រនៅចំនុច ( ខន ដរ ) ក្បែរព្រំដែនសមុទ្រកម្ពុជា ថៃ»៕

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី
;