ទស្សនាវីដេអូទាត់ពាក់កណ្ដាលតារាងចូលទីរវាងក្រុមខ្លាជំទង់ម៉ាឡេ ទល់នឹងគោព្រៃកម្ពុជា

  • 2019-11-03 05:02:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ថ្ងៃ​បើក​ការ​ប្រកួត​វគ្គជម្រុះ AFC U-19 Championship 2020 ពូល G ដែល​ទើប​នឹង​បញ្ចប់​ទៅ​យប់​មិញ​នេះ ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា​ ​មិន​អាច​វាយ​បក​តាម​ស្មើ​ម៉ាឡេស៊ី​ដែល​នៅ​សល់​គ្នា​ត្រឹម ៩ នាក់​លើ​ទីលាន​ ពោល​គឺ​ចាញ់​ក្នុង​លទ្ធផល ៤-៥។

U-19 ម៉ាឡេស៊ី / រូបថត៖ goal
ក្រុម​ខ្លា​ជំទង់​ម៉ាឡេស៊ី ​ដែល​មាន​មាឌ​ធំ​រឹង​មាំ​ជាង​ក្រុម​គោព្រៃ​កម្ពុជា បាន​បញ្ចេញ​បច្ចេកទេស​ស៊ុត​សំដៅ​ទី​ក្នុង​តង់​ទី ១ បាន​សម្រេច​នាំ​មុខ​ដល់​ទៅ​ ៣ គ្រាប់ ប៉ុន្តែចូល​ដល់​តង់​ទី ២ ក្រោយ​លេង​ក្រឡុក​ខ្លាំង ​និង​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ រហូត​ដល់​កីឡាករ​ម៉ាឡេស៊ី ២ រូប​ទទួល​បាន​កាត​ក្រហម ​ត្រូវ​បណ្ដេញ​ចេញ​(សល់​គ្នា ៩ នាក់)។
បាល់ Free-kick យ៉ាង​ល្អ​ចេញ​ពី​ជើង​ខ្សែ​បម្រើ​ មិត សាមើយ​

ក្រុម​កម្ពុជា ក៏​មាន​ឱកាស​វាយ​បក​បាន ៤ គ្រាប់​វិញ​ដោយ​​បាល់ Free-kick យ៉ាង​ល្អ​ចេញ​ពី​ជើង​ខ្សែ​បម្រើ​(លេខ ២៣) មិត សាមើយ​និង​គ្រាប់​ទី ២ ចេញ​ពី​ខ្សែ​ការពារ​(លេខ ១៦) ជា សុខ​ម៉េង​ឆ្កឹះ​ផុត​អ្នក​ចាំទី តែ​គូរ​ឲ្យ​សោកស្ដាយ​គ្រាប់​ទី ៤ របស់​ម៉ាឡេស៊ី​ទាត់​ចូល​តាំង​ពី​ពាក់​កណ្ដាល​តារាង ​និង​គ្រាប់​ទី ៥ ញាក់​ផុត​ស៊ុត​ចូល​ប្រឡោះ​ជើង​អ្នក​ចាំ​ទី​កម្ពុជា ថា ច័ន្ទ​ឬទ្ធី ឯ​គ្រាប់​ទី​ ៣ ​របស់​កម្ពុជា​ទាត់​ដោយ​​ខ្សែ​ការពារ​(លេខ ២) ​រី លាភផេង និង​គ្រាប់​ទី ៤ តែត​បញ្ចូល​ទី​ដោយ សឿត ណាវ៉ា ​ក៏​ជា​ខ្សែ​ការពារ​​ពាក់​អាវ​(លេខ ៤)។ ចប់​ការ​ប្រកួត U19 ម៉ាឡេស៊ី​យក​បាន ៣ ពិន្ទុ​ពី U19 កម្ពុជា។ ខណៈ​ដែល​នៅជុំទី ១ ​ក្នុងពូល G ម៉ាឡេស៊ីនិង​ប្រ៊ុយណេ ឈរលេខ១ មាន ៣ពិន្ទុដូចគ្នា៕

U-19 ម៉ាឡេស៊ី អបអរក្រោយរកបានជយជម្នះ / រូបថត៖ foxsports

​ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;