សម្តេច ហ៊ុន សែន ស្នើសុំ​នាយក​រដ្ឋមន្រ្តី​ចិន ១​ចំណុច ពាក់ព័ន្ធ​នឹង​ខេត្ត​ព្រះសីហនុ

  • 2019-11-04 01:28:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ លោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន កាលពី​ថ្ងៃទី៣ ខែ​វិច្ឆិកា ឆ្នាំ២០១៩ ក្នុងឱកាស​ដែលសម្ដេច​អញ្ជើញចូលរួម​ក្នុងកិច្ចប្រជុំកំពូល​អាស៊ាន​លើកទី៣៥ នៅទីក្រុង​បាងកក ប្រទេសថៃ។

​ក្នុងជំនួបនេះ សម្ដេច​តេជោ​បាន​ស្នើដល់​ភាគីចិន​ក្នុងការ​គាំទ្រ​ដល់ការ​អភិវឌ្ឍ​នៅខេត្ត​ព្រះសីហនុ ដោយសារ​ក្រុមហ៊ុន​ជាច្រើន​របស់ចិន​នឹងត្រូវ​ធ្វើការ​វិនិយោគ​នៅក្នុង​ខេត្ត​ព្រះសីហនុ។ លោក​នាយករដ្ឋមន្ត្រី​ចិន បានគាំទ្រ​ចំពោះ​គម្រោង​នៃការ​អភិវឌ្ឍ​នៃខេត្តព្រះសីហនុ​នេះ ហើយលោក​មាន​ប្រសាសន៍​ថា ប្រទេសទាំងពីរ​នឹងធ្វើការ​ពិភាក្សា​គ្នា ជាពិសេស​លើជំនួយ​ឥតសំណង​ដើម្បី​ជួយដល់​ការអភិវឌ្ឍ​នៃ​ខេត្ត​ព្រះសីហនុ​នេះ។

ក្រៅពី​នេះ ទាក់ទង​នឹង​កិច្ចប្រជុំលើកទី៥​គណៈកម្មាធិការនៃអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដោយសម្ដេចតេជោបានស្នើឱ្យមានជំនួបនេះមុនបំណាច់ឆ្នាំ២០១៩ខាងមុខនេះ ដែលគ្រោងនឹងធ្វើនៅឯខេត្តព្រះសីហនុនោះ។​ លោក​នាយករដ្ឋមន្ត្រីចិន បានមានប្រសាសន៍ថា ចិននឹងគាំទ្រក្នុងការរៀបចំនៃកិច្ចប្រជុំនេះដើម្បីពិភាក្សាទាក់ទងនឹងរឿងថវិកានៃប្រទេសទាំងពីរផងដែរ។

ពាក់ព័ន្ធនឹង​កិច្ចប្រជុំ​អនុតំបន់​ដែលមាន​យន្តការពីរ នោះមាន​យន្តការ​នៃកិច្ច​សហប្រតិបត្តិការទន្លេឡានឆាង និងទន្លេមេគង្គដែលគ្រោងធ្វើនៅទីក្រុងវៀងច័ន្ទប្រទេសឡាវក្នុងឆ្នាំក្រោយនេះ និងកិច្ចប្រជុំកំពូលអនុតំបន់ទន្លេមេគង្គដែលត្រូវប្រជុំនៅឆ្នាំក្រោយដែរ។ ហើយប្រទេសកម្ពុជា និងចិន នឹងសហការគ្នាដើម្បីឱ្យកិច្ចប្រជុំនេះនៅឆ្នាំក្រោយទទួលបានភាពល្អប្រសើរ ហើយក្រសួងការបរទេសនៃប្រទេសទាំងពីរ នឹងធ្វើកិច្ចការងារនេះជាបណ្តើរៗ។

ក្រៅពីនោះទៀតពាក់ព័ន្ធនៅខេត្តព្រះសីហនុនៅឆ្នាំនេះជាឆ្នាំ ដែលប្រទេសកម្ពុជា និងប្រទេសចិន បានឯកភាពនូវការអនុវត្តកិច្ចសហប្រតិបត្តិការទៅលើច្បាប់ ដែលប្រទេសទាំងពីរបានឯកភាពគ្នា ហើយកន្លងមកបានឯកភាពនិងរួមគ្នាក្នុងការអនុវត្តច្បាប់នៃប្រទេសទាំងពីរផងដែរ៕

អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

អត្ថបទពេញនិយម
;