សេចក្តីព្រាងច្បាប់​ពាក់ព័ន្ធនឹង​សន្ធិសញ្ញា​កំណត់​ព្រំដែនរដ្ឋ​ជាមួយ​វៀតណាម ត្រូវ​រដ្ឋសភា​អនុម័ត

  • 2019-11-04 03:05:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេចក្តី​ព្រាងច្បាប់ស្តី​ពីការអនុម័ត​យល់​ព្រមលើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​លើ​សន្ធិ​សញ្ញា​កំណត់​ព្រំដែនរដ្ឋ​ឆ្នាំ១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ២០០៥ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ត្រូវបាន​រដ្ឋសភាជាតិអនុម័តហើយ​ ក្នុង​សម័យប្រជុំ​ពេញ​អង្គ​ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ​២០១៩។ ការ​អនុម័តនេះ គឺ​ទទួលបានសំឡេង ១១០ លើ ១១០។

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិ សញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ សង្គមនិយមវៀតណាម ដែលរដ្ឋសភាពិភាក្សាអនុម័ត មានចំនួន៣មាត្រា។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាតំណាងរាជរដ្ឋាភិបាល បានការពារសេចក្តីព្រាងច្បាប់នេះនៅក្នុងសម័យប្រជុំរដ្ឋសភា ដោយបានបញ្ជាក់ថា,រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តដ៏មោះមុតក្នុងសុឆន្ទៈដើម្បីសម្រេចបានព្រំដែនកម្ពុជាជាមួយប្រទេសជិតខាងដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដី រវាងព្រះរាជាណាចក្រកម្ពុជានិង សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីសុភមង្គលនិងភាពរុងរឿងរបស់ប្រជាជាតិនិងប្រជាជននៃប្រទេសទាំងពីរ និងដើម្បីបង្កើនទំនាក់ទំនងជិតខាងល្អ សាមគ្គីភាពជាប្រពៃណ៏ ដែលនាំមកនូវព្រំដែនសន្តិភាព ស្ថិភាពមិត្តភាព សហ ប្រតិបត្តិការ និងអភិវឌ្ឍន៍រឹងមាំ ស្របតាមគោលការណ៍ច្បាប់ និងការអនុវត្តជាអន្តរ ជាតិ ស្តីពីខ្សែព្រំដែនមិនកែប្រែនៅពេលដែលកម្ពុជាបានឯករាជ្យ។

សម្តេចពិជ័យសេនាទៀ បាញ់បញ្ជាក់ថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គម និយមវៀតណាម បានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជា ណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គម និយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ នៅរដ្ឋធានីហាណូយនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី១០ ខែតុលា ឆ្នាំ ២០០៥។ ឈរលើមូលដ្ឋាននៃសន្ធិសញ្ញាបំពេញ បន្ថែមខាងលើប្រទេសទាំងពីរ កម្ពុជានិងវៀតណាមបានដំណើរការចុះបោះបង្គោលនិងខណ្ឌសីមាព្រំដែនគោក នៅលើដីជាក់ ស្តែងពីខេត្តរតនគិរី ដល់ខេត្តកំពត ចាប់ពីខែមិថុនា ឆ្នាំ២០០៦ ដល់ខែកក្កដា ឆ្នាំ ២០១៩ សម្រេចបានលទ្ធផល៨៤% នៃបង្គោលព្រំដែនធំដែលមានចំនួន៣៧៥ បង្គោល លើដីជាក់ស្តែងដែលបានបោះនៅតាមបណ្តោយខ្សែព្រំដែនរួមរវាងប្រទេសទាំងពីរ ដែលមានប្រវែងប្រមាណ ជាង ១២៧០ គីឡូម៉ែត្រ។

លទ្ធផលដែលសម្រេចបានមានដូចខាងក្រោម៖

  • បង្គោលព្រំដែនធំចំនួន៣១៥ បង្គោល ស្មើនឹង៨៤% នៃបង្គោលព្រំដែនសរុបចំនួន៣៧៥ បង្គោល ។

  • បង្គោលខណ្ឌសីមាព្រំដែនចំនួន១ ៥១១ ស្មើនឹង ៩៩,៩% បើបង្គោល១ ៥១២ នៃផែនការ(ក្នុងនោះកម្ពុជាបោះលេខសេសចំនួន៧៩១ វៀតណាមបោះលេខតូ ចំនួន៧២១ បង្គោល)។

  • បង្គោលតម្រុយព្រំដែនចំនួន២២១ ស្មើនឹង ១០០% នៃផែនការ(ក្នុងនោះ កម្ពុជាបោះលេខសេសចំនួន១២៦ បង្គោល វៀតណាមបោះលេខគូ ចំនួន៩៥ បង្គោល)។

  • ចំណុចពិសេសចំនួន១ ០០០ ។

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ ព្រម លើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាឆ្នាំ១៩៨៥និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជា ណាចក្រកម្ពុជានិងសាធាវៀតណាម ត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្រេចយល់ព្រមក្នុងអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩៕

អត្ថបទ៖ សោភា

អត្ថបទពេញនិយម
;