ធនាគារ​ពិភពលោក ត្រៀម​ជួយ​ក្រសួងមហាផ្ទៃកម្ពុជា លើគម្រោងទី៤

  • 2019-11-04 06:10:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួប​ពិភាក្សាការងារជាមួយលោក Christophe Crepin នាយកប្រតិបត្តិផ្នែកបរិស្ថាន និងធនធានធម្មជាតិ នៃធនាគារពិភពលោក នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ។

នាយកប្រតិបត្តិផ្នែកបរិស្ថាន និងធនធានធម្មជាតិ នៃធនាគារពិភពលោកបានឯកភាពចំពោះការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង ថា ទំនាក់ទំនងរវាងកម្ពុជា និងធនាគារពិភពលោកគឺមានជាយូរមកហើយ និងនៅតែជាដៃគូរជាមួយគ្នាដ៏ល្អ។ បច្ចុប្បន្ននេះ ពាក់ព័ន្ធជាមួយក្រសួងមហាផ្ទៃ គឺធនាគារពិភពលោកមានគម្រោងបីរួចមកហើយ ឥឡូវនេះលោកមកជួបសម្តេចនៅពេលនេះ គឺចង់ជម្រាបជូនអំពីគម្រោងទី៤ ពាក់ព័ន្ធទៅនិងការគ្រប់គ្រងកាកសំណង់រឹង។

លោកបន្តថា កិច្ចការងារនេះ ធនាគារពិភពលោកក៏បានជួបជាមួយនឹងស្ថាប័នពាក់ព័ន្ធជាមួយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ក្នុងការធ្វើយ៉ាងណាជួយគាំទ្រដល់ការងារគ្រប់គ្រងកាកសំណល់រឹងប្រកបដោយប្រសិទ្ធភាព និងធានាបានបរិស្ថាន។ អ្វីដែលសំខាន់ខិតខំធ្វើយ៉ាងណាដើម្បីផ្សារភ្ជាប់ទៅនិងការគ្រប់គ្រងបរិស្ថាន ជាមួយនិងការកែប្រែឥរិយាបទចំណេះដឹងដល់សាធារណៈជនពីការគ្រប់គ្រង់កាកសំណល់រឹង ដើម្បីរួមចំណែកធានាដល់និរន្ត៍ភាព ចីរភាពនៃបរិស្ថាន។

ជាការឆ្លើយតប សម្តេចក្រឡាហោម ស ខេង បានគាំទ្រចំពោះបំណងដ៏ល្អរបស់ធនាគារពិភពលោក ក្នុងកិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រងកាកសំណល់នេះ។ ដោយសម្តេចបានបញ្ជាក់ថា កក្រសួងមមហាផ្ទៃមានកិច្ចធំៗសំខាន់ពីរពាក់ព័ន្ធទៅនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលទី១. ក្រសួងមហាផ្ទៃគឺជាស្ថាប័នដែលគាំទ្រដល់ថ្នាក់ក្រោមជាតិ និងទី២.ជាស្ថាប័នដើរតួនាទីនាំមុខក្នុងការធ្វើកំណែទម្រង់វិមជ្ឈកាល និងសហវិមជ្ឈកាល។ ហើយសម្តេចបានស្នើសុំឲ្យខាងធនាគារពិភពលោកពិនិត្យភ្ជាប់ការងារគ្រប់គ្រងកាកសំណល់ទៅនិងកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្ទេរអំណាចនិងសិទ្ធិក្នុងការគ្រប់គ្រងកាកសំណល់នេះទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្សារភ្ជាប់ជាមួយនិងការផ្ទេរនូវធនធានហិរញ្ញវត្ថុ និងធនធានមនុស្សទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិដែរ។ ហើយសម្តេចពិតជាចង់ឃើញរដ្ឋបាលថ្នាក់ក្រោមជាតិមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងកាកសំណល់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្តេចក្រឡាហោមបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០ខាងមុខនេះ គឺជាឆ្នាំចុងក្រោយនៃការអនុវត្តផែនការ១០ឆ្នាំ នៃកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិរបស់កម្ពុជា។ កន្លងមកនេះ រាជរដ្ឋាភិបាលក៏បានសម្រេចផ្ទេរនូវសិទ្ធិអំណាចមួយចំនួនទៅដល់ថ្នាក់ក្រោមជាតិ ដូចជាការគ្រប់គ្រងសាលារៀនកម្រិតបឋមសិក្សា ការគ្រប់គ្រងមន្ទីរពេទ្យបង្អែក ប៉ស្តិ៍សុខភាព មួយចំនួនទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសខេត្តបាត់ដំបបងដែលជាខេត្តអនុវត្តសាកល្បង។ ដោយសម្តេចសង្ឃឹមថា ធនាគារពិភពលោកនឹងបន្តជួយគាំទ្រដើម្បីធ្វើឲ្យកំណែទម្រង់រដ្ឋបាល ក៏ដូចជាការពង្រឹងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែទទួលបានជោគជ័យ ជាមួយនិងការគ្រប់គ្រងកាកសំណល់ផងដែរ៕

អត្ថបទ៖ សោភា

;