រឿងខ្លី «នារីរបាំ» ផុសគំនិតពីព្រះសកម្មភាពបង្រៀនសិស្សរបាំ សម្តេចរាជបុត្រី ព្រះរាម នរោត្តម បុប្ផាទេវី

  • 2019-11-04 09:29:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករ សេង ធី ដែលមានវ័យទើបតែ២៧ឆ្នាំ ម្ចាស់ជ័យលាភីមហោស្រពភាពយន្តខ្លី The First Runner Up ២០១៩ បង្ហើបប្រាប់ពីហេតុផលនៃការផលិតរឿងខ្លីមួយនេះ ថា ក្រោយរូបលោកបានគាល់ សម្តែងការគួរសមជាមួយនឹង សម្តេចរាជបុត្រី ព្រះរាម នរោត្តម បុប្ផាទេវី ពេលទ្រង់កំពុងបង្រៀនរបាំដល់ក្រុមរបាំវ័យក្មេង ក្នុងតំណាក់របស់ទ្រង់ កាលពីឆ្នាំ២០១៧។

យុវជនរូបនេះបន្តទៀតថា អត្ថន័យក្នុងខ្សែភាពយន្តនេះ បានលាតត្រដាងពីការចងចាំរបស់នារីរបាំខ្មែរមួយរូប ដែលជាភរិយារបស់មេបញ្ជាការជាន់ខ្ពស់ខ្មែរមួយរូប ក្នុងសម័យសង្គមរាស្ត្រនិយម និងដើមទស្សវត្តន៍៧០។ ម្យ៉ាងទៀត រឿងនេះ ជាភាពយន្តច្នៃប្រឌិតបែបប្រលោមលោក និងជាការរំលេចស្នាដៃផលិតភាពយន្តនៅក្នុងក្តីស្រមៃរបស់យុវផលិតករខ្មែររូបនេះផងដែរ។

ភាពយន្តខ្លី មានរយៈពេលប្រមាណ១៤នាទីនេះ ត្រូវបានផលិតឡើង ក្នុងរង្វង់ទឹកប្រាក់៦០០ដុល្លារអាមេរិក ក្រោមការឧបត្ថម្ភថវិកាខ្លះពីម្ចាស់សណ្ឋាគារ La Fortress ដែលជាទីតាំងថតភាពយន្តខ្លីនេះ និងមានការរួមឧបត្ថម្ភពីមិត្តភ័ក្ត្រ សប្បុរសជនជាច្រើនរូប ដោយប្រើពេល១ឆ្នាំ ទើបសម្រេចជាផ្លូវការ។

គួរបញ្ជាក់ផងដែលថា យុវជន សេង ធី ជានិស្សិតសារព័ត៌មាន នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ នៃដេប៉ាតេម៉ង់ប្រព័ន្ធផ្សព្វផ្សាយសារគមនាគមន៍ ដែលធ្លាប់ បានចូលបម្រើការងារក្រៅម៉ោងនៅស្ថាប័នសារព័ត៌មានក្នុងស្រុក និងជាជំនួយការផលិតភាពយន្តឯកសារ របស់ផលិតករជនជាតិអូស្ត្រាលី និងធ្លាប់ជាជំនួយការផលិតករកម្មវិធីទូរទស្សន៍ MyTV ហើយក៏បន្តការងារជាអ្នកសារព័ត៌មានបែបកម្សាន្ត និងអប់រំ នៅក្នុងស្ថាប័នព័ត៌មាន Sabay News រយៈពេល១ឆ្នាំ មុនជ្រើសរើសវិថីអាជីពជាអ្នកផលិតភាពយន្ត៕

សូមទស្សនាវីដេអូ៖

អត្ថបទពេញនិយម
;