មើលរូបរាងរថយន្តប្រណីតរបស់រុស្ស៊ី តម្លៃទាបបំផុត ២៨ម៉ឺនដុល្លារ

  • 2019-11-05 03:25:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 60

ចន្លោះមិនឃើញ

ទោះ​ជា​ការ​ចាប់​ផ្ដើម​បង្កើត​នូវ​ម៉ាក​រថយន្ត​ប្រណីត​ជា​រឿង​ប្រថុយប្រថាន​ខ្ពស់​ក៏​ពិត​មែន​ ក៏​ប្រទេស​រុស្ស៊ី​នៅ​តែ​ទទូច​ចង់​បង្កើត​ក្រុមហ៊ុន​រថយន្ត​ប្រណីត​ខ្លួន​ឯង ហេតុ​នេះ​ហើយ​ទើប​មាន​ការ​ចាប់​កំណើត​របស់​ក្រុមហ៊ុន Aurus Motors។ នៅ​ដំណាក់​កាល​ដំបូង​រថយន្ត​របស់ Aurus គឺ​ផលិត​សម្រាប់​មន្ត្រី​រដ្ឋាភិបាល ប៉ុន្តែ​ក្រោយ​មក​ទៀត​ពលរដ្ឋ​រុស្ស៊ី​គ្រប់​គ្នា​នឹង​អាច​ទិញ​ជិះ​បាន។

ត​ទៅ​នេះ​ជា​ការ​បង្ហាញ​អំពី​លក្ខណៈ​សម្បត្តិ​និង​រូបរាង​របស់​រថយន្ត​ Aurus Senat កំពូល​ប្រណីត​ដែល​វា​មាន​តម្លៃ​ថោក​បំផុត​គឺ ២៨០ ០០០ ដុល្លារ។ ជា​មួយ​កញ្ចប់​លុយ​ប៉ុណ្ណេះ អតិថិជន​ទទួល​បាន​នូវ​ការ​ឌីហ្សាញ​​​​​ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង Rolls-Royce Phantom ប៉ុន្តែ​ផ្នែក​ខាង​ក្នុង​មាន​ពោរពេញ​ដោយ​ប្រណីត​ភាព​ខ្ពស់​បំផុត។

រថយន្ត​នេះ​ប្រើ​ប្រាស់​ម៉ាស៊ីន Twin-Turbo ចំណុះ ៤,៤ លីត្រ ៨ ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន​ ៥៩០ សេះ និង​គួប​ផ្សំ​ដោយ​ម៉ូទ័រ​អគ្គិសនី​មួយ​គូ​ទៀត​ផលិត​កម្លាំង​បាន​​ ៦២ សេះ។ វា​មាន​ភ្ជាប់​នឹង​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៩ វគ្គ និង​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​អស់ (AWD)។ ប្រព័ន្ធ​ម៉ាស៊ីន​នេះ​អាច​ឲ្យ Aurus Senat បង្កើន​សន្ទុះ​ពី ០ ដល់ ១០០ គ.ម/ម៉ ដោយ​ប្រើ​ពេល ៤,៩ វិនាទី ទាំង​ដែល​រថយន្ត​នេះ​មាន​ទម្ងន់​ជាង ៣​ តោន​ឯណោះ។ ចំណែក​ល្បឿន​អតិបរមា​គឺ ២៥០ គ.ម/ម៉។

ខាង​ក្រោម​គឺ​ជា​វីដេអូ​បង្ហាញ​លម្អិត​អំពី​រូបរាង​ខាង​ក្រៅ និង​ខាង​ក្នុង​របស់​រថយន្ត Aurus Senat ៖​​

ចុចអាន ៖ នេះ​តម្លៃ Toyota Corolla Altis ២០២០ ល្ម​មទិញ​អត់​ប៉ុណ្ណឹង?

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
;