ប្រធាន​ក្រុម Ajax ​និយាយ​បញ្ឆិត​បញ្ឆៀង​មនុស្ស​ម្នាក់ក្រោយ​ Chelsea ​វាយ​បក​បាន​ស្មើ

  • 2019-11-06 07:53:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ Dusan Tadic បាន​និយាយ​ថា ​"ក្រុម​លេង​បាន​យ៉ាង​ល្អ​នាំ​​មុខ ៤-១ មុន​ ប៉ុន្តែ​យើងមិនអាចឈ្នះ ដោយសារមាន​មនុស្ស​ម្នាក់​ចូលមក​លួច​គ្រប់​យ៉ាង​ពី​យើង​។" ពេល​​អ្នក​សារព័ត៌មាន​សួរ​ចំៗ​ថា តើ​អ្នក​ចង់​សំដៅ​ដល់​អាជ្ញាកណ្ដាល​មែន​ទេ? Tadic ញញឹម​ហើយ​ឆ្លើយ "យេស”​​។ ​ក្រោយ​ចប់​ការ​ប្រកួត​ដែល​សមាជិក​ក្រុម AJax បាន​កាត​ក្រហម​ដល់​ទៅ ២ នាក់។

Daley Blind បានកាតក្រហម
ក្រុម​ Ajax បាននាំមុខ Chelsea ៤-១ គិត​ត្រឹមនាទី ៥៥ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​ម្ចាស់ផ្ទះ​វាយ​បក​បាន ៣ គ្រាប់តាមស្មើវិញជាបន្តបន្ទាប់នៅនាទី៦៣, ៧១ និង៧៤។ បើគិតត្រឹមតង់ទី១ Chelsea របូត ៣ គ្រាប់ ដែល​វា​គឺ​ជា​កំណត់ត្រា​ដំបូង​ក្រុម​តោ​ខៀវ​នេះ។ កីឡាករ Ajax ២ រូបបានទទួលកាតក្រហម (កាតលឿង២) ផង​ដែរ​គឺ Daley Blind នៅនាទី៦៨ និង Joel Veltman នាទី ៦៩។

​ប្រធាន​ក្រុម​រូប​នេះ​បន្ថែម​ទៀត​ថា មិនសមណាបានកាតលឿងពីរដងទាំង Blind និង Joel Veltman។ ទង្វើនេះរូបគេមិនដែលឃើញនោះទេពីមុនមក បើ​ត្រឹមជាកំហុសដំបូងចេញមកពីការ​បង្ក​ឲ្យ​កីឡាករ Pulisic ដួល​៕

ទស្សនាវីដេអូសម្ភាសន៍ខាងក្រោម៖

ទស្សនាវីដេអួហាយឡាយខាងក្រោម៖

Tadic និងកីឡាករ Ajax មកតវ៉ាជាមួយអាជ្ញាកណ្ដាល /រូបថត៖ ChampionsLeague
ប្រធានក្រុម​ AJax /រូបថត៖ ChampionsLeague
កីឡាករ Chelsea អបអរតាមបានស្មើ /រូបថត៖ ChampionsLeague

អត្ថបទទាក់ទង៖

ប្រភព៖ Metro ប្រែ​សម្រួល៖ រក្សា

;