រាជរដ្ឋាភិបាល ចំណាយជាង ២០០លានដុល្លារ ស្ថាបនាផ្លូវជាង ៨៤គីឡូម៉ែត្រក្នុងខេត្តព្រះសីហនុ
- 2019-11-07 07:19:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាជរដ្ឋាភិបាល ចំណាយជាង ២០០លានដុល្លារ ស្ថាបនាផ្លូវជាង ៨៤គីឡូម៉ែត្រក្នុងខេត្តព្រះសីហនុ
ចន្លោះមិនឃើញ
យោងតាមមន្ត្រីនៃគណៈកម្មាធិការជាតិគ្រប់គ្រងអនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ផ្លូវសរុប ៣៤ ខ្សែក្នុងក្រុងព្រះសីហនុ ប្រវែងសរុបជាង ៨៤គីឡូម៉ែត្រ នឹងត្រូវបានស្ថាបនាជាថ្មីឡើងវិញដោយចំណាយទឹកប្រាក់សរុបប្រមាណជាង ២០០លានដុល្លារអាមេរិក ស្របតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សំដៅប្រែក្លាយក្រុងព្រះសីហនុជាទីក្រុងទំនើប និងជាតំបន់សេដ្ឋកិច្ចពហុប៉ូលរបស់កម្ពុជា។
កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលជួយខេត្តព្រះសីហនុ បានអមដំណើរលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យស្ថានភាពផ្លូវទាំង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ និងដើម្បីត្រៀមបើកការដ្ឋានស្ថាបនាផ្លូវទ្រង់ទ្រាយធំនាពេលខាងមុខដើម្បីប្រែក្លាយក្រុងព្រះសីហនុទៅជាទីក្រុងទំនើបមានសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច។ ការវិនិយោគក្នុងទឹកប្រាក់ជាង ២០០លានដុល្លាររបស់រាជរដ្ឋាភិបាលកម្ពុជាលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្ត ព្រះសីហនុក្នុងគោលបំណងដើម្បីឆ្លើយតបនឹងកំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងការបង្កើនជីវភាព របស់ប្រជាពលរដ្ឋ។
១) កងវិស្វកម្ម សម្តេច ហ៊ុន សែន សៀមរាប ស្ថាបនាផ្លូវមហាវិថីជំទាវម៉ៅ ប្រវែង ៩ ៣៦៥ម ចំនួន ០១ ខ្សែ។
២) កងវិស្វកម្ម លេខ ១៧៨ ស្ពានថ្នល់ ស្ថាបនាវិថីឯករាជ្យ ប្រវែង ៥ ៣៦៥ម ចំនួន ០១ខ្សែ។
៣) ក្រុមហ៊ុន ហេង សម្បត្តិ ស្ថាបនាមហាវិថីឆ្នេររាម, វិថីអូរត្រេះ, វិថីពូទ្បូវៃ, វិថី២ធ្នូ, វិថី២៨ មិថុនា ប្រវែងសរុប ២៣ ៣៦០ម ចំនួន ០៥ខ្សែ។
៤) ក្រុមហ៊ុន រ៉ូយ៉ាល់មេគង្គ ស្ថាបនាមហាវិថីរាមលេខ ៤៥ និងវិថីមិត្តភាពកម្ពុជា-រុស្សី លេខ ៧០៥ ប្រវែងសរុប ១១ ៦០៣ម ចំនួន ០២ខ្សែ ។
៥) ក្រុមហ៊ុន សារជីវកម្ម ពិស្ណុការ ស្ថាបនាខ្សែផ្លូវលេខ ៤, ៦, ១២, ៧.១៧, ១៨. ១៩, ២០, ១១ ប្រវែងសរុប ១២ ៥៧២ម ចំនួន ០៩ខ្សែ។
៦) ក្រុមហ៊ុន SCE ស្ថាបនាវិថីចំណោតអូរត្រាវ លេខ ៤៩ ប្រវែងសរុប ៦ ៥០៦ម ចំនួន ១ខ្សែ។
៧) ក្រុមហ៊ុន VT ស្ថាបនាផ្លូវលេខ ១១៥, ១៣៥, ១០២, ១២៦, ៥០២ ប្រវែងសរុប ៥ ៥៦២ម ចំនួន ០៥ ខ្សែ៕
ប្រភព៖ ក្រសួងបរិស្ថាន