ដឹង​អត់​ថា​ របៀប​អង្គុយ​របស់​អ្នក​បង្កប់​នូវ​អត្ថន័យ​ទាំង​នេះ?

  • 2019-11-08 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​ត្បិត​តែ​ការ​អង្គុយ​គ្រាន់​តែ​ជា​កាយ​វិការ​ធម្មតា​ដែល​អ្នក​តែង​តែ​ធ្វើ​ជា​ប្រចាំ ប៉ុន្តែ​វា​ក៏​អាច​ឆ្លុះ​បញ្ចាំង​ពី​អត្តចរិត និង​ អារម្មណ៍​របស់​អ្នក​បាន​ដែរ។ របៀប​អង្គុយ​របស់​ម្នាក់ៗ​អាច​ផ្លាស់​ប្តូរ​ទៅ​តាម​ពេល​វេលា និង អារម្មណ៍​ក៏​ពិត​មែន​ តែ​នៅ​តែ​មិន​អាច​គេច​ផុត​ពី​ការ​សង្កេត​របស់ សាស្រ្តាចារ្យ​ផ្នែក​ភាសា​កាយវិការ​ម្នាក់​ឈ្មោះ​ថា Lilian Glass

​ក្រោយ​ពេល​អ្នក​យល់​ដឹង​នូវកាយវិការ​អង្គុយ​នេះ​ហើយ អ្នក​នឹង​អាច​យល់​ពី​អត្ថន័យ​នៃ​ការ​អង្គុយ​របស់​អ្នក​ដទៃ និង​ ងាយ​ស្រួល​ក្នុង​ការ​រៀប​ចំ​កាយវិការ​របស់​ខ្លួន​ឱ្យ​ត្រូវ​តាម​កាលៈទេសៈ។

១. អង្គុយ​ដង​ខ្លួន​ត្រង់

រូបតំណាង​

ការ​អង្គុយ​ដោយ​ដង​ខ្លួន​ត្រង់ ហើយ​បើក​ស្មា​ទៅ​ក្រោយ បញ្ចាក់​ថា​អ្នក​ជា​មនុស្ស​ដែល​ស្វាហាប់ និង​មាន​ភាព​ជឿជាក់​ខ្លាំង។

២. អង្គុយ​គង​ទាក់​ខ្លា

រូបតំណាង​

ការ​អង្គុយ​គង​ទាក់​ខ្លា​ អាច​មើល​ទៅ​មាន​ជឿជាក់​តែ​វា​មិន​ពិ​ត​នោះ​ទេ។ អ្នក​ដែល​អង្គុយ​បែប​នេះ ភាគ​ច្រើន​ជា​មនុស្ស​ខ្វះ​ទំនុកចិត្ត និង​ភាព​ជឿជាក់​ទៅ​វិញ​ទេ​។ យ៉ាង​ណា​មិញ ការ​អង្គុយ​បែប​នេះ​ក៏ មាន​អត្ថន័យ​មួយ​ទៀត​ផង​ដែរ។​ ភាគ​ច្រើន​គេ​ថា​​ បើ​អ្នក​គង​ជើង​បែរ​ទៅ​ខាង​ណា គេ​អាច​នឹង​ធ្វើ​ការ​សន្និដ្ឋាន​ថា អ្នក​ប្រហែល​ជា​ចាប់​អារម្មណ៍​លើ​នរណា​ម្នាក់​ដែល​នៅ​ទិស​នោះ។

៣. អង្គុយ​ពែន​ភ្នែន

រូបតំណាង​

ការ​អង្គុយ​ពែន​ភ្នែន មិន​ថា​លើ​កៅអី ឬ លើ​ដី បង្ហាញ​ថា​អ្នក​គឺ​ជា​មនុស្ស​ដែល​មិន​សូវ​ខ្វល់​ខ្វាយ​ច្រើន មនុស្ស​មាន​ការ​គិត​ទូលំទូលាយ និង រហ័ស​រហួន។ មិន​ថែម​តែ​ប៉ុណ្នោះ វា​អាច​មាន​ន័យ​ថា​អ្នក​ចូល​ចិត្ត​គិត​អ្វី​ស្រួលៗ និង ជា​មនុស្ស​ចូលចិត្ត​កីឡា។

៤. អង្គុយ​ខ្វែង​កែង​ជើង​ចូល​គ្នា

រូបតំណាង​

ការ​អង្គុយ​ខ្វែង​ជើង​គ្នា ស្រប​ពេល​ទម្លាក់​ជើង​ចុះ​ពី​កៅអី មាន​ន័យ​ថា​អ្នក ជា​មនុស្ស​មាន​ទំនុក​ចិត្ត ហើយ​មិន​សូវ​មាន​អី​លាក់​ទេ។

៥. អង្គុយ​ឱប​ប្រអប់​ដៃ​ខ្លួន​ឯង

រូបតំណាង​

ការ​អង្គុយ​ឱប​ប្រអប់​ដៃ​ខ្លួន​ឯង បញ្ចាក់​ថា​អ្នក​ជា​មនុស្ស​តែង​យក​ចិត្ត​អ្នក​ដទៃ ដោយ​ការ​ឱន​លំទោន​ចំពោះ​គេ និង ខំ​ប្រឹង​យក​ចិត្ត​គេ​ពេក​ដល់​ថ្នាក់​ឈាន​ដល់​ការ​កុហក​ជា​ដើម។

៦. អង្គុយ​ឱប​ដៃ

រូបតំណាង​

ជា​ធម្មតា អ្នក​ច្រើន​អង្គុយ​ឱប​ដៃ​នៅ​ពេល​រងា តែ​វា​ក៏​អាច​មាន​ន័យ​ថា​ អ្នក​កំពុង​តែ​មាន​អារម្មណ៍​ខឹង។

៧. អង្គុយ​ខ្វែង​ក​ដៃ​

រូបតំណាង​

កាយវិការ​អង្គុយ​បែប​នេះ បង្ហាញ​ថា​អ្នក​គ្មាន​ទំនុក​ចិត្ត និង​ មិន​សូវ​មាន​ភាព​ជឿជាក់​។

៨. អង្គុយ​បត់​ជើង​មក​ចំហៀង

រូបតំណាង​

ក្រៅ​ពី​ជា​កាយ​វិការ​គោរព សំពះ​ព្រះ ការ​អង្គុយ​បែប​នេះ​មាន​ន័យ​ថា​អ្នក​កំពុង​ចាប់​ចិត្ត ឬ​ចង់​ចែចង់​នរណា​ម្នាក់​ ហើយ​ម្នាក់​នោះ​គឺ​ច្បាស់​ជា​នៅ​ទិស​ដែល​ក្បាល​ជង្គង់​អ្នក​បត់​ទៅ​រក​ហ្នឹង​តែ​ម្តង៕

ចុចអានបន្ត៖ រូប​មន្ត​៤​ ធ្វើឱ្យស្បែក​ជើង​ដែល​ប្រឡាក់ ​ត្រឡប់មក​ស​ស្អាត​ដូច​ថ្មី​អ៊ីចឹង

ប្រភព៖ Cosmopolitan ប្រែ​សម្រួល៖ Siyou Tang

;