ប្រធានាធិបតីបារាំង៖ សម្ព័ន្ធមិត្ត​ណាតូ​ងាប់ខួរក្បាល​ហើយ ​ដោយសារតែ​អាមេរិក

  • 2019-11-08 04:39:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Emmanuel Macron ប្រធានាធិបតី​បារាំង បាន​ថ្លែង​​ដ៏គួរឱ្យភ្ញាក់ផ្អើល​ថា សម្ព័ន្ធមិត្ត​ណាតូ បាន​ងាប់ខួរក្បាលហើយ ដោយ​សារតែការខ្វះការ​សម្របសម្រួលយុទ្ធសាស្រ្ត និង​ភាព​ជាអ្នកដឹកនាំ​របស់​សហរដ្ឋអាមេរិក។ លោក​ថ្លែងដូច្នេះ ទៅកាន់ទស្សនាវដ្តី Economist ដែល​កិច្ចសម្ភាសន៍នេះ ទើបតែ​ចេញផ្សាយ​កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ​២០១៩។

លោក​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «អ្វីដែលយើង​កំពុង​ជួប​ប្រទះ គឺ​ការងាប់​ខួរក្បាលណាតូ»។ ក្នុងនោះ​លោក​បាន​សំដៅទៅលើការ​ដកកងទ័ព​របស់​អាមេរិក​ចេញពី​ភាគឦសាន​ប្រទេស​ស៊ីរី កាលពី​ពេលថ្មីៗនេះ ហើយ​បាន​ជំរុញ​ឱ្យប្រទេស​អឺរ៉ុប ពង្រឹង​ស្វ័យ​ការពារ​ឱ្យកាន់​តែខ្លាំង​ជាងមុន។

យ៉ាងណាមិញ ការ​រិះគន់​ពី​សំណាក​ប្រធានាធិបតីបារាំង​ខាងលើ​នេះ ធ្វើឱ្យមានប្រតិកម្មពីមេដឹកនាំ​អាល្លឺម៉ង់ និង​ណាតូ។

លោកស្រីអធិការបតី​អាល្លឺម៉ង់ លោកស្រី Angela Merkel បាន​ហៅការលើកឡើង​របស់​លោក Macron ជាការប្រើពាក្យធ្ងន់ពេកហើយ។ «ខ្ញុំមិនគិត​ថា វាចាំបាច់ត្រូវធ្វើការវិនិច្ឆ័យបែបនេះឡើយ បើទោះជាយើងមានបញ្ហា គឺ​ត្រូវតែចូលរួមដោះស្រាយ​ទាំងអស់គ្នា»។

លោកស្រីអះអាងថា «ណាតូ នៅតែមានសារៈសំខាន់​ចំពោះ​សន្តិសុខ​របស់យើង»។

ចំណែក​អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាន​ថ្លែងព្រមាន​ថា សហភាពអឺរ៉ុប មិន​អាចការពារខ្លួន ​ដោយគ្មាន​ជំនួយពីខាងក្រៅ (អាមេរិក) បានឡើយ។ លោកថា នៅពេល​អង់គ្លេស ចាកចេញពី EU ការចំណាយ​ប្រហែល ៨០% របស់​ណាតូ គឺ​នឹង​ត្រូវទទួលពីប្រទេស​ដែលមិនមែន​ជាសមាជិក EU៕

ប្រភព៖ nytimes ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម
;