កម្ពុជា នឹងចុះត្រជាក់ដល់ ២១អង្សារសេ
- 2019-11-14 01:23:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា នឹងចុះត្រជាក់ដល់ ២១អង្សារសេ
ចន្លោះមិនឃើញ
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ជ្រលងសម្ពាធខ្ពស់ បាននឹងកំពុងរំកិលចុះក្រោម និងមានឥទ្ធិពលមធ្យមលើកម្ពុជា។ ស្ថានភាពបែបនេះ ធ្វើឱ្យអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១៤ ទៅ ២០ ខែវិច្ឆិកា ឆ្នាំ២០១៩៖
១. បណ្តាខេត្តនៅតំបន់វាទំនាបភាគកណ្តាល ភាគពាយ័ព្យ តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន នឹងអាចមានភ្លៀងតិចតួចនៅផ្នែកខ្លះ។ សីតុណ្ហភាពអប្បបរមា មានពី ២១-២៣អង្សារសេ និងសីតុណ្ហភាពអតិបរមា មានពី ២៧-២៩អង្សារសេ។
២. តំបន់វាលទំនាបភាគខាងក្រោម និងតំបន់មាត់សមុទ្រ៖ នឹងអាចមានភ្លៀងធ្លាក់តិចតួច។ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សារសេ និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០ អង្សារសេ៕