ស្ពាន​អាកាស​ថ្មើរ​ជើង​ថ្មី​មួយ​ទៀត នឹង​លេច​រូប​រាងនៅភ្នំពេញឆាប់​ៗនេះ

  • 2019-11-14 03:39:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីការសុំច្បាប់ និង​បើក​ការ​ដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មើរ​ជើង​ថ្មី​មួយ​ទៀត​ដែល​មាន​ទី​តាំង​នៅចំណុចផ្លូវប្រសព្វជាបួន(ស្តុបសន្ធរម៉ុក មហា​វិថី​ម៉ៅសេទុង​កែង​ប្រសព្វ​នឹងមហាវិថីកម្ពុជាក្រោម)។ កា​សម្រេច​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅ​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ។​

រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ
ជា​លទ្ធផល​នៃ​អង្គប្រជុំបានសម្រេចទទួលយកតាមគម្រោងគំរូប្លង់សាងសង់របស់ក្រុមហ៊ុន​ Space Media ដែល​ជា​កន្លែង​មានភាពមមាញឹកឆ្លងកាត់ក្នុងរាជធានីភ្នំពេញ ដោយ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ចុះ​សិក្សា​រួម​គ្នា​ជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីររៀបចំដែនដី នគ​រូប​នីយ​កម្ម សំណង់ និងសុរិយាដី។
រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

ការ​សាង​សង់​ស្ពាន​អាកាស​ថ្មើរ​ជើង​នៅ​ចំណុច​ផ្លូវ​ប្រសព្វ​ជា​បួន​(ស្តុប​សន្ធរម៉ុក មហា​វិថី​ម៉ៅសេទុង​កែង​ប្រសព្វ​នឹងមហាវិថីកម្ពុជាក្រោម)​ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់សិស្សា​នុសិស្ស​ឆ្លង​កាត់​ដោយ​ថ្មើរ​ជើង​ទៅមកសាលារៀន និង​បញ្ចៀស​គ្រោះ​ថ្នាក់​ជា​យថា​ហេតុ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;