អនុប្រធាន​សហព័ន្ធ​ល្បុក្កតោ​ ការ​ចេញ​ទៅ​ហាត់​មុន​​នៅ​ហ្វីលីពីន​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​កីឡាករ​

  • 2019-11-14 07:21:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អនុប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា​ ថា​ការ​ចេញ​ទៅ​ហ្វឹកហាត់​របស់​ក្រុម​អត្តពលិក​ខ្លួន​មុន​ស៊ីហ្គេម​ លើក​ទី៣០​ ចាប់​ផ្ដើម​នេះ​គឺ​ជា​ការ​ល្អ​ និង​មាន​ប្រយោជន៍​ច្រើន។​

ទិដ្ឋភាពពេល​នៅ​កម្ពុជា

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អនុប្រធាន​សហព័ន្ធ​កីឡា​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ដោយ​មាន​ការ​សហការ​គ្នា​ល្អ​ និង​យោគយល់​គ្នា​ ទើប​ខាង​ម្ចាស់​ផ្ទះ​ហ្វីលីពីន​ជួយ​ក្រុម​អត្តពលិក​កម្ពុជា​ឲ្យ​បាន​ហ្វឹកហាត់​នៅ​ទីនោះ​រហូត​ដល់​ពេល​ប្រកួត​ស៊ីហ្គេម​តែ​ម្ដង។​

ការ​ចេញ​ទៅ​ហ្វឹកហាត់​នេះ​ វា​មាន​សារសំខាន់​ខ្លាំង​ណាស់​ និង​ជា​ការ​ផ្ដល់​ឱកាស​ល្អ​មួយ​កម្រិត​ទៀត​ដល់​កីឡាករ​ កីឡា​ការិនី​កម្ពុជា​ដែល​ត្រូវ​ប្រកួត​ពេល​ស៊ីហ្គេម​ ចុង​ខែ​វិច្ឆិកា​ ២០១៩​នេះ​។ ព្រោះ​បាន​ទៅ​បន្សាំង​បរិយាកាស​ទីនោះ​ បន្សាំង​ម្ហូប​ បន្សាំង​ការ​រស់នៅ​ និង​ភាសា​ខ្លះ​ៗ​ផង​ដែរ។​ ចំណុច​ល្អ​ទាំង​អស់​នេះ​ហើយ​ ដែល​ជា​ការ​ចំណេញ​ក្នុង​ការ​ទៅ​ឯ​ហ្វីលីពីន​មុន។​

ក្រុម​ល្បុក្កតោ ពេលចូលជួបស្ដេចប្រដាល់ផាក់គីអាវ

ឯកឧត្ដម​ ក៏​សូម​ឲ្យ​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ និង​ថែរក្សា​សុខភាព​ទាំង​ផ្លូវកាយ​ ផ្លូវ​ចិត្ត​ឲ្យ​បាន​ល្អ​ ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​រក​ជ័យជម្នះ​ជូន​ប្រទេស​ជាតិ​ នា​ស៊ីហ្គេម​ ២០១៩​នេះ។​

បញ្ជាក់​ដែរ​ថា​ ក្រុម​កីឡាករ​ កីឡា​ការិនី​ល្បុក្កតោ​កម្ពុជា​ចំនួន​១៤នាក់​ បាន​ចាកចេញ​ពី​កម្ពុជា​ទៅ​ហ្វីលីពីន​ តាំង​ពី​ថ្ងៃ​សៅរ៍​ ទី៩​ វិច្ឆិកា​ ២០១៩​ មក​ម្ល៉េះ។​ ការ​ហ្វឹកហាត់​របស់​ក្រុម​កីឡា​មួយ​នេះ​នឹង​ធ្វើ​រហូត​ដល់​ថ្ងៃ​ប្រកួត​ស៊ីហ្គេម​តែ​ម្ដង​ទើប​វិលត្រឡប់​មក​កម្ពុជា​វិញ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី
;