ជម្រុះ World Cup៖ ថៃ ចាញ់ ម៉ាឡេស៊ី ខណៈវៀតណាម ឈ្នះ អារ៉ាប់រួម
- 2019-11-15 01:43:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជម្រុះ World Cup៖ ថៃ ចាញ់ ម៉ាឡេស៊ី ខណៈវៀតណាម ឈ្នះ អារ៉ាប់រួម
ចន្លោះមិនឃើញ
ការប្រកួតបាល់ទាត់វគ្គជម្រុះ World Cup 2022 ពូលG ជុំទី៤ កាលពីយប់មិញ ក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី បានយកឈ្នះដំរីថៃ ២-១។
ថៃ នាំមុខមួយគ្រាប់មុនធ្វើបានដោយ Chanathip Songkrasin នៅនាទី៧។ ប៉ុន្តែត្រូវម៉ាឡេស៊ី វាយបកតាមស្មើនៅនាទី២៦ ដោយ Brendan Gan។ ចូលដល់តង់ទី២ Mohamadou Sumareh សម្រេចគ្រាប់ទី២ ជួយឱ្យម្ចាស់ផ្ទះទទួលបាន ៣ពិន្ទុ។
ចំណែកមួយគូទៀតក្នុងពូលនេះ គឺ វៀតណាម បានយកឈ្នះ អារ៉ាប់រួម ១-០ ដែលធ្វើបានដោយ Nguyen Tien Linh នៅនាទី៤៤។ គ្រាប់បាល់នេះ ធ្វើបានក្រោយពេល អារ៉ាប់រួម សល់គ្នា១០នាក់ ដោយកីឡាករ Khalifa Al Hammadi ទទួលបានកាតក្រហមនៅនាទី៣៧។
លទ្ធផលខាងលើនេះ ធ្វើឱ្យវៀតណាម ឡើងឈរលេខ១ ក្នុងពូល មាន ១០ពិន្ទុ តាមពីក្រោយដោយថៃ មាន ៧ពិន្ទុ, អារ៉ាប់រួម លេខ៣ មាន៦ពិន្ទុ, ម៉ាឡេស៊ី លេខ៤ មាន ៦ពិន្ទុ និងឥណ្ឌូណេស៊ី លេខ៥ មិនទាន់មានពិន្ទុឡើយ៕