សម្ដេច​ហ៊ុន សែន ទម្លាយ​ឲ្យដឹង​ពី​ចំនួន​ទឹក​ប្រាក់​ដែល​រាជ​រដ្ឋាភិបាល អាច​សន្សំ​បាន​ក្នុង​មួយខែៗ

  • 2019-11-16 02:41:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច​ ហ៊ុន សែន នាយករដ្ឋមន្រ្ដី​នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​មាន​ប្រសាសន៍ថា ក្នុង​មួយខែៗ រាជរដ្ឋាភិបាល អាច​សន្សំ​ប្រាក់​បាន​ ១០០ ទៅ ២០០លាន​ដុល្លារ​ សម្រាប់​ទុក​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ និង​អភិវឌ្ឍលើ​វិស័យ​ផ្សេងៗ។

សម្ដេច​ហ៊ុន សែន ថ្លែង​នា​ពេល​កន្លងមក
សម្ដេច​អះអាង​ថា ក្នុង​មួយខែ រាជរដ្ឋាភិបាល​ ប្រមូល​ពន្ធ​បាន​ប្រមាណ ៥០០លាន​ដុល្លារ ហើយ​ក្រោយ​ដក​យក​ទៅ​ចំណាយ​ផ្សេងៗ គឺអាច​សន្សំ​បាន​ពី ១០០ ទៅ ២០០លានដុល្លារ។

សម្ដេច​តេជោ បានឲ្យ​ដឹង​យ៉ាង​ដូច្នេះ នា​ឱកាស​ដែល​សម្ដេច​អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី១៦ ខែវិច្ឆិកា នេះ៕

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;